កម្ពុជា​បញ្ជូន​និស្សិត​ជាង​១០០​នាក់​ទៅ​ស្វែង​យល់​ពី​ប្រា​សាទ​ព្រះ​វិហារ​

កម្ពុជា​បញ្ជូន​និស្សិត​ជាង​១០០​នាក់​ទៅ​ស្វែង​យល់​ពី​ប្រា​សាទ​ព្រះ​វិហារ​

កម្ពុជា​បញ្ជូន​និស្សិត​ជាង​១០០​នាក់​ទៅ​ស្វែង​យល់​ពី​ប្រា​សាទ​ព្រះ​វិហារ​

ដាក់បញ្ចូលថ្ងៃ 6 November 2012, 17:13 AEDT

អង្គការ​សង្គម​ស៊ីវិលមួយ ​ដែលមាន​ឈ្មោះថា ​មិត្តប្រាសាទ​ព្រះ​វិហារ ​បាន​ប្រកាស​ឱ្យដឹង​នៅថ្ងៃ​អង្គារ ​ថា ​ខ្លួន​នឹង​ដឹក​​នាំនិសិ្សតជាង១០០​នាក់​ទៅ​ទស្សន​កិច្ច​ស្វែងយល់​ពី​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពីរំលោភ​បំពាន​ពីសំណាក់​កង​ទ័ព​ប្រទេស​ថៃ។

ថ្លែងនៅក្នុង​ពិធីជួប​ជុំ ​មុនចេញ​ដំណើរ​ដែលគ្រោង​ធ្វើនៅថ្ងៃពុធនេះ ​លោក ​បណ្ឌិត​សភាចារ្យ​ រស់ ​ចន្ត្រាបុត្រ ​ប្រធាន​ក្រុមមិត្ត​ប្រាសាទ​ព្រះវិហារ ​ហើយក៏​ជា​ប្រវត្តិវិទូ​កម្ពុជា​ផងដែរ ​បាន​បញ្ជាក់ថា ​យុទ្ធនាការ ​ដែលផ្តើម​ពីថ្ងៃ៧ដល់​ថ្ងៃ១១​ខែវិច្ឆិកានេះ ​នឹង​ផ្សព្វផ្សាយ ​ព្រម​ទាំង​បង្ហាញ ក្រុម​នគរបាល​បេតិ​កភណ្ឌ ​និងឆ្មាំ​ការ​ពារ​ប្រាសាទ ​អំពីចំណេះ​ដឹង​ទាក់ទង​ប្រាសាទ​ព្រម​ទាំង​បញ្ហា​ព្រំដែន​ថែម​ទៀត​ផង​ដែរ។​

បើតាម​លោក​បណ្ឌិត​សភាចារ្យ ​រូបនេះគឺ ​ជាដំណើរទស្សន​កិច្ច​លើក​ទីមួយ​របស់​ក្រុមមិត្ត​ប្រាសាទ​ព្រះវិហារ​លើកដំបូង ​បន្ទាប់​ពីការ​វាយប្រហារ​គ្នាទ្រង់​ទា្រយធំ ​កាល​ពីខែកុម្ភៈ ​និង​មេសា ​ឆ្នាំ​២០១១។​

ប្រាសាទ​ព្រះវិហារ ​ត្រូវបាន​ដាក់បញ្ចូល​ល​ជា​ទ្រព្យ​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​នា​ឆ្នាំ២០០៨ ៕​

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​