ប៉ូលិស​ពិសេស​អូស្រ្ដាលី​ចុះ​បង្រ្កាប​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​

ប៉ូលិស​ពិសេស​អូស្រ្ដាលី​ចុះ​បង្រ្កាប​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​

ប៉ូលិស​ពិសេស​អូស្រ្ដាលី​ចុះ​បង្រ្កាប​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​

ដាក់​បញ្ចូល​ពេល 7 November 2012, 17:00 AEST

កង​កម្លាំង​ប៉ូលិស​ពិសេស​ថ្នាក់​ជាតិ​របស់​អូស្រ្ដាលី​បាន​ចុះ​បង្រ្កាប​ ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​ ដោយ​ផ្ដោត​គោល​ដៅ​ទៅ​លើ​ឥទ្ធិពល​របស់​ក្រុម​នេះ​ទៅ​លើ​ជំនួញ​ស្រប​ច្បាប់។

អាជ្ញាធរ​បាន​បង្កើត​កង​កម្លាំង​ពិសេស​នេះ​កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ ហើយ​តាំង​ពី​ពេល​នោះ​មក​បាន​ឃុំ​ខ្លួន​សមាជិក​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​នេះ​ និង​ដៃ​ជើង​ពួក​គេ​បាន​ជាង​៣០០នាក់។

ក្រៅ​ពី​នេះ​អាជ្ញាធរ​ក៏​បាន​ដាក់​បទ​ចោទ​ជាង​៥០០​ផង​ដែរ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន, ការ​លាង​លុយ​កខ្វក់, ការ​ជំរិត​ប្រាក់ និង​អំពើ​ហិង្សា​។ បន្ថែម​លើស​ពី​នេះ​ អាជ្ញាធរ​ក៏​រឹប​អូស​បាន​គ្រឿង​ញៀន និង​កាំភ្លើង​ជា​ច្រើន​ដើមផង​ដែរ។

លោក Paul Jevkovic ពី​គណៈកម្មការ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​អូស្រ្ដាលី​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​លេង​ទាំង​នេះ​ក៏​គ្រោង​នឹង​ប្រើ​វិធី​រក​ស៊ី​ស្រប់​ច្បាប់​ដើម្បី​បិទ​បាំង​សកម្មភាព​របស់​ខ្លួន​ដែរ៕

រឿង​​សំខាន់​ៗ​