ព្រះរាជទាយាទ​ Charles និង​មហេសី​យាង​ទត​ក្រុង Adelaide

ព្រះរាជទាយាទ​ Charles និង​មហេសី​យាង​ទត​ក្រុង Adelaide

ព្រះរាជទាយាទ​ Charles និង​មហេសី​យាង​ទត​ក្រុង Adelaide

ដាក់​បញ្ចូល​ពេល 7 November 2012, 17:03 AEST

ព្រះ​រាជ​ទាយាទ Charles នៃ​ចក្រភព​អង់គ្លេស និង​មហេសី​របស់​ទ្រង់​នឹង​យាង​ទត​ក្រុង​ Adelaide នៅ​រសៀល​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទស្សនកិច្ច​របស់​ព្រះ​អង្គ​នៅ​ក្នុង​ប្រទេស​ អូស្រ្ដាលី​ដើម្បី​ចូល​រួម​អប​អរ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​៦០​ ឆ្នាំ​នៃ​ការ​គ្រង​រាជ​របស់​មហា​ក្សត្រិយានី​អង់គ្លេស។

ព្រះអង្គ​នឹង​យាង​ទត​សាលា​បឋម​សិក្សា Kilkenny នៅ​ប៉ែក​និរតី​នៃ​ក្រុង​ Adelaide ដើម្បី​ទៅ​ទត​មើល​កម្មវិធី​ឧទ្យាន​មួយ​សម្រាប់​កុមារ។

ក្រៅ​ពី​នេះ​ទ្រង់​ទាំង​ពីរ​អង្គ​ក៏​នឹង​យាង​ចូល​រួម​ពិព័រណ៍​ស្រា​ទំពាំង​បាយ​ជូរ និង​អាហារ​មួយ​កន្លែង​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ Penfold ហើយ​និង​ពិធី​ជប់​លៀង​សាធារណៈ​មួយ​នៅ​ក្លឹប​អុំទូក​នៅ​ក្រុង Adelaide នៅ​មាត់​ទន្លេ River Torrens៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​