អូស្រ្ដាលី​ផ្ដល់​ជំនួយ​២លាន​ដុល្លារ​បន្ថែម​ឲ្យ​ទៅ​ពល​រដ្ឋ​ភូមា​

អូស្រ្ដាលី​ផ្ដល់​ជំនួយ​២លាន​ដុល្លារ​បន្ថែម​ឲ្យ​ទៅ​ពល​រដ្ឋ​ភូមា​

អូស្រ្ដាលី​ផ្ដល់​ជំនួយ​២លាន​ដុល្លារ​បន្ថែម​ឲ្យ​ទៅ​ពល​រដ្ឋ​ភូមា​

ដាក់​បញ្ចូល​ពេល 7 November 2012, 17:05 AEST

លោក Bob Carr រដ្ឋមន្រ្ដី​ការ​បរទេស​អូស្រ្ដាលី​បាន​ធ្វើ​ការ​ប្រកាស​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ជំនួយ​ក្នុង​ទឹក​ប្រាក់​២លាន​ដុល្លារ​ថែម​ទៀត​លើ​ផ្នែក​ជំនួយ​ គ្រា​អាសន្ន​ដល់​បណ្ដា​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​ Rakhine នៃ​ប្រទេស​ភូមា​ នឹង​ធ្វើ​ឲ្យ​ការ​រួម​ចំណែក​របស់​អូស្រ្ដាលី​ឡើង​ដល់​៣​លាន​ដុល្លារ​សម្រាប់ ​ចំណាយ​លើ​ស្បៀង​អាហារ និង​សម្ភារៈ​ចាំ​បាច់​សម្រាប់​ជន​រង​គ្រោះ។

លោក​ព្រឹទ្ធ​សមាជិក​ Bob Carr មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ​សហប្រ​ជា​ជាតិ​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ពល​រដ្ឋ​ជាង​៣​ម៉ឺន ៥ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ដ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​តាំង​ពី​ពេល​ដែល​អំពើ​ហិង្សា​បាន​ចាប់ផ្ដើម​ឡើង​វិញ​នៅ​ចុង​ខែ​តុលា​នេះ។

កន្លង​មក​នេះ​មាន​មនុស្ស​ជាង​៨០នាក់​បាន​ស្លាប់ និង​ផ្ទះ​សម្បែង​ប្រមាណ​ជា​៥០០០​ខ្នង​បាន​ខូច​ខាត​។

លោក​ព្រឹទ្ធ​សមាជិក Bob Carr មាន​ប្រសាសន៍​ថា ប្រាក់​ជំនួយ​របស់​អូស្រ្ដាលី​នេះ​នឹង​ប្រើ​សម្រាប់​ទិញ​តង់​ជ្រក​កោន, ស្បៀង​អាហារ, ភួយ, សម្លៀក​បំពាក់, មុងការ​ពារ​មូស​ខាំ និង​សម្ភារៈ​សម្រាប់​ចម្អិន​អាហារ​ ដើម្បី​ចែក​ជូន​ដល់​បណ្ដា​ជន​ដែល​ត្រូវ​ភៀស​ខ្លួន​ចេញ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​