បញ្ញវន្ដ​ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​សើរើ​គោល​នយោយ​មា​នកូន​តែ​មួយ​

បញ្ញវន្ដ​ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​សើរើ​គោល​នយោយ​មា​នកូន​តែ​មួយ​

បញ្ញវន្ដ​ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​សើរើ​គោល​នយោយ​មា​នកូន​តែ​មួយ​

ដាក់​បញ្ចូល​ពេល 7 November 2012, 17:07 AEDT

ក្រុម​អ្នក​ត្រិះរិះ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​ថវិកា​ពី​ រដ្ឋាភិបាល​ចិន កំពុង​តែ​ទទូច​ឲ្យ​បណ្ដា​មេដឹក​នាំ​ចិន​ពិចារណា​ទម្លាក់​ចោល​នូវ​គោល​នយោបាយ ​មានកូន​តែ​មួយ​ដែល​ជា​គោល​នយោបាយ​គ្មាន​ប្រជា​ប្រិយភាព​នៅ​ប្រទេស​ចិន ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុម​គ្រួសារ​ចិន​នីមួយៗ​មាន​លទ្ធភាព​អាច​មាន​កូន​២​ នាក់​បាន​ទៅ​ទល់​ឆ្នាំ​២០១៥។

មូលនិធិ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន​និយាយ​ថា រដ្ឋាភិបាល​ចិន​ត្រូវ​តែ​សើរើ​ឡើង​វិញ​នូវ​គោល​នយោបាយ​នេះ ដើម្បី​កែ​តម្រូវ​បញ្ហា​ចំនួន​ពល​រដ្ឋ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​កំណត់​យ៉ាង​តឹង​រឹង​ឲ្យ​គ្រួសារ​ចិន​នីមួយៗ​មាន​កូន​តែ​ម្នាក់។

គោល​នយោបាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ដាក់​ចេញ​ជា​ធរមាន​កាល​ពី​ពេល​៣៣​ឆ្នាំ​មុន ដើម្បី​ជា​វិធាន​ការ​បណ្ដោះ​អាសន្ន​ក្នុង​ការ​ទប់​ទល់​នឹង​កំណើន​ពល​រដ្ឋ​ចិន​យ៉ាង​លឿន​រហ័ស​។ ប៉ុន្ដែ​គោល​នយោបាយ​នេះ​មាន​ការ​លើក​លែង​សម្រាប់​មាតា​បិតា​ដែល​ពីមុន​ពួក​គេ​ជា​កូន​តែ​ម្នាក់​នៅ​គ្រួសារ ហើយ​និង​ការ​លើក​លែង​សម្រាប់​ក្រុម​គ្រួសារ​ជន​បទ និង​ជន​ជាតិ​ភាគតិច​ ប្រសិន​បើ​កូន​ដំបូង​ជា​ភេទ​ស្រី។

មូលនិធិ​នេះ​និយាយ​ថា ចំនួន​ពល​រដ្ឋ​ចិន​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ថយ​ក្រោយ និង​អត្រា​អ្នក​មាន​កូន​កាន់​តែ​ទាប​ខ្លាំង​ទៅ​ទល់​ឆ្នាំ​២០២៦ ដូច្នេះ​ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន​លើក​ទឹក​ចិត្ដ​ដល់​បណ្ដា​ក្រុម​គ្រួសារ​ចិន​ឲ្យ​មាន​កូន​កាន់​តែ​ច្រើន។

លោក Arie Hoekman ពី​មូលិនិធិ​ពល​រដ្ឋ​នៃ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​ប្រទេស​ចិន​និយាយ​ថា បញ្ហា​មិន​មែន​នៅ​ត្រង់​កំណើន​ពល​រដ្ឋ​តទៅ​ទៀត​ឡើយ បញ្ហា​គឺ​នៅ​ត្រង់​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ប្រជា​ពល​រដ្ឋ​ ដោយ​ត្រូវ​ពិនិត្យ​មើល​លើ​អត្រា​ចំណាក​ស្រុក និង​ការ​ដែល​ពល​រដ្ឋ​នាំ​គ្នា​មក​រស់​នៅ​តាម​ទីក្រុង​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​