រដ្ឋាភិបាលកម្ពុជា​មិនជំទាស់ការវិលត្រលប់របស់លោក សម រង្ស៊ី ទេ​ ប៉ុន្តែ​ថា​លោក​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់

រដ្ឋាភិបាលកម្ពុជា​មិនជំទាស់ការវិលត្រលប់របស់លោក សម រង្ស៊ី ទេ​ ប៉ុន្តែ​ថា​លោក​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់

រដ្ឋាភិបាលកម្ពុជា​មិនជំទាស់ការវិលត្រលប់របស់លោក សម រង្ស៊ី ទេ​ ប៉ុន្តែ​ថា​លោក​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់

ដាក់​បញ្ចូល​ពេល 7 November 2012, 17:14 AEDT

មន្រ្តីជាន់ខ្ពស់​រដ្ឋា​ភិបាល​ក្រុង​ភំ្នពេញ​នៅ​ថ្ងៃ​ពុធ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២​​នេះ​បាន​ថ្លែង​អះ​អាង​សា​ជា​ថ្មី​ថា​ រដ្ឋា​ភិបាល​មិន​ដែល​បាន​ដាក់​ហាម​ប្រាម​មិន​ឲ្យ​មេដឹក​នាំ​បក្ស​ប្រឆាំង​ ដែល​រត់​ភៀស​ខ្លួន​ដោយ​ឯក​​​ឯង​នោះ​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ។

អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក​ ខៀវ កាញារីទ្ធ​​​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា រដ្ឋា​ភិបាល​មិន​ដែល​បាន​ហាម​ឃាត់​លោក សម រង្ស៊ី នោះ​ទេ។ ប៉ុន្តែ​ថា ប្រសិន​បើ​លោក សម រង្ស៊ី ក្លាហាន​ចូល​មក​ប្រឈម​មុខ​នឹង​ច្បាប់​នោះ​កម្ពុជា​ស្វាគមន៍​ជា​ដរាប។

យ៉ាងណាក៏ដោយ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ច្រាន​ចោល​ផង​ដែរ​ថា អ្វី​ដែល​ជា​ចេតនា​របស់​លោក សម រង្ស៊ី ចង់​ស្នើ​ឱ្យ​ប្រធានា​ធិបតី​អាម៉េរិក បារ៉ាក់ អូបាម៉ា ដែល​មក​កម្ពុជា​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន+អាមេរិក ដាក់​សម្ពាធ​មក​លើ​កម្ពុជា​នោះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​ព្រោះ​កម្ពុជា មាន​អធិបតេយ្យភាព។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១២​ឆ្នាំ​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​បង្ហាញ​ផែន​ទី​ក្លែង​ក្លាយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​