លោក​ហ៊ុន​ សែន​ ស្វាគមន៍​លោក​អូបាម៉ា ​បន្ត​កាន់​កាប់​សេត​វិមាន​

លោក​ហ៊ុន​ សែន​ ស្វាគមន៍​លោក​អូបាម៉ា ​បន្ត​កាន់​កាប់​សេត​វិមាន​

លោក​ហ៊ុន​ សែន​ ស្វាគមន៍​លោក​អូបាម៉ា ​បន្ត​កាន់​កាប់​សេត​វិមាន​

ដាក់បញ្ចូលថ្ងៃ 8 November 2012, 17:04 AEST

លោកនាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​ហ៊ុន សែន ​នៅថ្ងៃព្រហស្បតិ៍​នេះ ​បានប្រកាស​ការស្វាគមន៍​ចំពោះ​ការ​ជាប់ឆ្នោត​ជាថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក ​បារ៉ាក់ អូបាម៉ា ​នៅក្នុង​ការប្រកួត​ប្រជែង​ដ៏ស្វិត​ស្វាញ​មួយកាល​ពីថ្ងៃម្សិលមិញ។​

ថ្លែងទៅ​កាន់ក្រុម​និស្សិតទទួល​សញ្ញាបត្រ ​លោក​នាយក​រដ្ឋមន្រ្តី ​បានចាត់​ទុកថា ​ការជាប់​ឆ្នោតរបស់​លោក ​អូបាម៉ា ​នឹងនាំឱ្យមាន​ការពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាម៉េរិក ថែម​ទៀត។​

បើតាម​ការកត់​សម្គាល់​របស់លោក ​ហ៊ុន សែន ​រវាងទំនាក់​ទំនង​អាស៊ាន ​និងអាមេរិក​នោះ​ អាមេរិក​តែងតែ ​ចូលរួមក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ​ដោយ​ឆ្នាំ២០០៩ ​ធ្វើនៅ​ប្រទេស​សិង្ហបុរី ឆ្នាំ​២០១០ ​ធ្វើនៅទីក្រុង ​ញូវយ៉ក ឆ្នាំ២០១១ ​ធ្វើនៅកោះបាលី ​ប្រទេស​ឥណ្ឌូនេស៊ី ​និងឆ្នាំ​២០១២​នេះ ធ្វើនៅ​រាជ​ធានីភ្នំពេញ ​ដោយគ្មាន​ប្រែប្រួល​អ្វីនោះ​ទេ។

យ៉ាងណាក៏ដោយមានការកត់សម្គាល់ថា អាណត្តិទី១របស់លោកអូបាម៉ា បានលប់ប្រទេស​កម្ពុជា ចេញពីបញ្ជីខ្មៅជាប្រទេសកុម្មុយនីស្ត នាខែមិថុនា ឆ្នាំ២០០៩ ដែលបើកផ្លូវឱ្យ​វិនិយោគិន​អាម៉េរិក អាចខ្ចីលុយធនាគារអាមេរិក មកវិនិយោគនៅកម្ពុជា បានផងដែរ៕


 

រឿង​​សំខាន់​ៗ​