លោក​​បារ៉ាក់​អូបាម៉ាធ្វើ​ទស្សនកិច្ច​នៅ​​បណ្តា​ប្រទេស​អាស៊ី

លោក​​បារ៉ាក់​អូបាម៉ាធ្វើ​ទស្សនកិច្ច​នៅ​​បណ្តា​ប្រទេស​អាស៊ី

លោក​​បារ៉ាក់​អូបាម៉ាធ្វើ​ទស្សនកិច្ច​នៅ​​បណ្តា​ប្រទេស​អាស៊ី

ដាក់បញ្ចូលថ្ងៃ 8 November 2012, 17:12 AEST

មាន​​របាយការណ៍​ថា ​នៅសប្តាហ៍​ក្រោយ ​លោក​បារ៉ាក់​អូបាម៉ា​ ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក ដែល​ទើប​​ជាប់​ឆ្នោត​​មួយអាណត្តិទៀត​​នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​​នៅ​​បណ្តា​​ប្រទេស​​ជា​​ច្រើននៅ​អាស៊ី​។

មន្រ្តី​​កម្ពុជា ​និយាយថា ​មានការ​រំពឹងថា ​លោក ​បារ៉ាក់អូបាម៉ា ​នឹង​​ធ្វើ​ទស្សន​កិច្ច​​នៅ​​រាជធានី​ភ្នំពេញ ​ក្នុងអំឡុង​​ការ​​ប្រជុំ​កំពូល​​អាស៊ាន ​ដែលនឹង​​បញ្ចប់នៅ​ថ្ងៃទី​២០ ​ខែ​​វិច្ឆិកា។​

មន្រ្តីភូមា​​ក៏បាន​អោយ​​ដឹងដែរថា លោក​​ប្រធានាធិបតី​​រូបនេះ ​ក៏នឹង​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដែរ​។

មន្រ្តី​ភូមា ​និយាយថា​លោក​បារ៉ាក់​​អូបាម៉ា ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង រ៉ង់ហ្គូន ​ហើយជួប​ជាមួយ​​លោក​​ប្រធានាធិបតី ​Thein ​Sein  ​និង​លោក​​ស្រី ​ ​អាំង​​សាន ស៊ូជី ​មេដឹកនាំ​​បក្សប្រឆាំង​។

សេតវិមាន​​នៅមិន​ទាន់​បាន​បញ្ជាក់អំពី​ដំណើរ​ទស្សនកិច្ច​របស់​​លោក​​ប៉ារ៉ាក់ ​អូបាម៉ា​នេះទេ​៕

រឿង​​សំខាន់​ៗ​