ប្រធានា​ធិបតី​អាម៉េរិក​​ធ្វើទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ី

ប្រធានា​ធិបតី​អាម៉េរិក​​ធ្វើទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ី

ប្រធានា​ធិបតី​អាម៉េរិក​​ធ្វើទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ី

ដាក់បញ្ចូលថ្ងៃ 9 November 2012, 16:53 AEDT

លោក​ប្រធានាធិបតី​​ Barack Obama ​នឹងក្លាយជា​​ប្រធានាធិបតី​​​ទី១នៃ​សហរដ្ឋ​អាម៉េរិក ​ដែលនឹងធ្វើ​ទស្សនកិច្ច​នៅ​​ប្រទេស​ភូមា​នៅ​ខែនេះ ​​​ជា​​ផ្នែកនៃ​កម្មវិធីទស្សនកិច្ច​នៅ​​ប្រទេស​៣​នៅ​​អាស៊ី​រួមទាំង​​ប្រទេស​​កម្ពុជាផង​។

ក្នុងអំឡុងទស្សនកិច្ច​នោះ  ​​លោក Barack Obama  នឹងជួប​ជាមួយ​​ប្រធានាធិបតី ភូមា​លោក ​Thein Sein  និង​ លោក​​ស្រី ​អាំង​​សាន ​ស៊ូជី ​មេដឹកនាំ​​បក្សប្រឆាំង។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក ​បារ៉ាក់​អូបាម៉ា ​នៅ​ប្រទេស​ប្រទេស​ភូមានេះ ​ជា​សកម្មភាពមួយ​​ក្នុង​ការ​ពង្រឹង ​ទំនាក់ទំនង​រវាង​ក្រុង​រ៉ង់ហ្គូន  ​និង​​ក្រុង​ ​Washington ​ដែល​​​បាន​ដាក់ស្ថានទូត​នៅភូមា និង​បាន​ដកចេញ​នូវ​ទណ្ឌកម្ម​ជា​ច្រើនពីភូមា​​។

លោក​​អូ​បាម៉ា ​ក៏នឹង​ធ្វើ​ទស្សនកិច្ច​ ផងដែរ ​នៅ​​ប្រទេសថៃ​សម្រាប់​ការពិភាក្សា ​ជាមួយ​​លោកស្រី ​នាយក​រដ្ឋមន្រ្តី Yingluck ​Shinawatra ​ ​​នឹងចូលរួម​ក្នុងការ​ប្រជុំកំពូល​អាសអាស៊ីបុព៌ានៅ​​ប្រទេស​កម្ពុជា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​