នាយក​រដ្ឋមន្រ្តី ​អូស្រ្តាលីធ្វើ​ទស្សន​កិច្ច​នៅឥណ្ឌូ​ណេស៊ី​

នាយក​រដ្ឋមន្រ្តី ​អូស្រ្តាលីធ្វើ​ទស្សន​កិច្ច​នៅឥណ្ឌូ​ណេស៊ី​

នាយក​រដ្ឋមន្រ្តី ​អូស្រ្តាលីធ្វើ​ទស្សន​កិច្ច​នៅឥណ្ឌូ​ណេស៊ី​

ដាក់បញ្ចូលថ្ងៃ 9 November 2012, 16:58 AEDT

នៅថ្ងៃនេះ នាយករដ្ឋមន្រ្តី​អូស្ត្រាលី​ លោកស្រី ​Julia Gillard ​នឹងជួបជា​មួយ​បណ្តា​មេដឹកនាំ​នៃ​​ប្រទេស​ឥណ្ឌូណេស៊ី ​និង​​ប្រទេស​ទីម័រខាងកើត​នៅ​​កោះបាលី។​

លោក Xunana Gusmao នាយករដ្ឋមន្រ្តីនៃ​​ប្រទេស​ទីម័រខាងកើត​​ត្រូវ​ចូលរួម​​ជាមួយ ​លោក ​ស្រីនាយករដ្ឋមន្រ្តី ​Julia  Gillard និង ​លោកប្រធានាធិបតី​ Susilo Bambang ​Yudhoyono សម្រាប់ការពិភាក្សា​ត្រី​ភាគី ។

នេះជា​លើកទីមួយ​ហើយ ​ដែល​មេដឹក​នាំ​ទាំងបី​​ ​មាន​​គម្រោង​ជួបប្រជុំបែប​នេះ​។ ប្រទេស​​ទីម័រ​ខាងកើត​​បាន​បោះ​​ឆ្នោត​ទាម​ទារ​ឯករាជ្យ​ភាព​ពី​​ប្រទេស​ឥណ្ឌូណេស៊ី ​បន្ទាប់ពីមាន​អំពើ​​​ហិង្សា​​និង​ការ​​បង្ហូរ​​ឈាមជា​​ប្រវត្តិសាស្ត្រ​មួយ ។

លោកស្រី Julia Gillard ក៏​នឹង​ជួបប្រជុំ​​ដាច់​​ដោយឡែកមួយ​​ជាមួយ​លោក ប្រធានាធិបតី ​ឥណ្ឌូណេស៊ី​ផងដែរ ​ប៉ុន្តែ​លោកស្រី​​មិន​និយាយនូវ​អ្វី​​ដែលលោក​​ស្រីរំពឹង​ចង់បាន​ក្នុង​បញ្ហា​​អ្នកស្វែង​​រកសិទ្ធិ​​ជ្រក​កោន​តាម​ទូកនោះ​ទេ​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​