អូស្រ្តាលី​ប្រកាស​ការ​​កាត់​បន្ថយ​ឧស្ម័ន​ឡើង​កំដៅ ​នៅ​​ឆ្នាំ២០២០​

អូស្រ្តាលី​ប្រកាស​ការ​​កាត់​បន្ថយ​ឧស្ម័ន​ឡើង​កំដៅ ​នៅ​​ឆ្នាំ២០២០​

អូស្រ្តាលី​ប្រកាស​ការ​​កាត់​បន្ថយ​ឧស្ម័ន​ឡើង​កំដៅ ​នៅ​​ឆ្នាំ២០២០​

ដាក់បញ្ចូលថ្ងៃ 9 November 2012, 17:25 AEDT

មាន​ការរំពឹង​ថានៅ​​ថ្ងៃនេះ ​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​​នឹង​ប្រកាស​នថា​ ខ្លួន​​​នឹង​ចុះ​ហត្ថលេខា​សំរាប់​ដំណាក់​កាល​បន្ទាប់​នៃ​កិច្ចព្រមព្រៀងKyoto ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​។

រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​ បាន​ចុះ​ហត្ថ​លេខា​ពិធីការ​ Kyoto​ ក្រោយ​ពី​លោក​ Kevin Rudd​ ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើស​រើស​ធ្វើជា​នាយក​រដ្ឋមន្រ្តីនៅ្​ឆ្នាំ​២០០៧។​

លោក​ Greg Combet​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​​ការ​​ប្រែប្រួល​អាកាស​ធាតុ​អូស្រ្តាលី​ នឹង​ប្រកាស​ថា​ទីក្រុង​ Canberra​ នឹង​ប្តេជ្ញាអនុវត្ត​ដំណាក់​កាល​បន្ទាប់​នៃ​កិច្ចព្រមព្រៀង Kyoto ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ​​ ដោយ​កំណត់​គោល​ដៅថា​ ការកាត់​បន្ថយការ​បញ្ចេញ​ឧស្ម័នឡើងកំដៅ​នៅ​ឆ្នាំ​២០២០ នឹង​មាន​កំរិត​៥%​ ទាប​ជាង​នៅឆ្នាំ​២០០០។​

លោកស្រី​ Christine Milne​ មេដឹក​នាំ​គណបក្ស​ Green​​ និយាយ​ថា​ លោកស្រី​ស្វាគមន៍​ការអនុវត្តនេះ ប៉ុន្តែ​លោកស្រី​គិត​ថា​គោលដៅកាត់បន្ថយ​ការ​​បញ្ចេញឧស្ម័ន​ឡើង​កំដៅ​នៅ​ឆ្នាំ​២០២០​គឺនៅ​មាន​​កម្រិតទាប​នៅ​ឡើយ។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​