អ្នក​ស្រី​ ម៉ម សូម៉ាលី ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្រ្ដាលី

អ្នក​ស្រី​ ម៉ម សូម៉ាលី ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្រ្ដាលី

អ្នក​ស្រី​ ម៉ម សូម៉ាលី ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្រ្ដាលី

ដាក់បញ្ចូលថ្ងៃ 9 November 2012, 17:20 AEST

អ្នក​ស្រី ម៉ម សូម៉ាលី អតីត​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ដែល​បាន​ក្លាយ​​​ជា​ប្រធាន​អង្គការ​ AFESIP ជួយ​ដល់​ស្រ្ដី​រង​គ្រោះ​ដទៃ​ទៀត បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

ទស្សនកិច្ច​របស់​អ្នក​ស្រី​លើក​នេះ គឺ​មាន​រយៈ​ពេល​១០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ក្នុងនោះ​លោក​ស្រី​នឹង​ចូល​រួម​កម្មវិធី​ជា​ច្រើន​នៅ​ក្រុង​មែលប៊ិន និង​ស៊ីដនីយ៍​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ប្រទេស​កម្ពុជា​។

កាល​ពី​ឆ្នាំ​២០០៧ អ្នក​ស្រី​បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះ​ មូលនិធិ​ ម៉ម សូម៉ាលី ដើម្បី​ខិត​ខំ​ជួយ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស និង​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ធ្វើ​បាប​។

មក​ទល់​ពេល​នេះ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ក្រុមការ​ងារ​របស់​អ្នក​ស្រី​បាន​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​ផ្លូវភេទ និង​ការ​ជួញ​ដូរ​មនុស្ស​បាន​ដល់​ទៅ​ជាង​៧ពាន់​នាក់​ហើយ។

អ្នក​ស្រី​ ម៉ម សូម៉ាលី​ បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ស្រី​ពី​ជន​រង​គ្រោះ​ទៅ​ជា​បុគ្គល​ជោគ​ជ័យ​​ម្នាក់​នៅ​លើ​ឆាក​អន្ដរ​ជាតិ​ និង​មាន​កតិ្ដនាម​ល្បី​ដោយ​បាន​ទទួល​រង្វាន់​ជា​ច្រើន​សម្រាប់​កិច្ច​ការ​ងារ​របស់​អ្នក​ស្រី។

នេះ​គឺ​ជា​លើក​ទី​៣ ហើយ​ដែល​អ្នក​ស្រី​ ម៉ម សូម៉ាលី បាន​មក​ប្រទេស​អូស្រ្ដាលី ដើម្បី​រៀប​រាប់​ប្រាប់​ប្រវត្ដិ​រឿង​រ៉ាវ​របស់​អ្នក​ស្រី និង​ចែក​រំលែក​បទ​ពិសោធន៍​ការ​ងារ​នៅ​ក្នុង​វេទិកា​ជា​ច្រើន​នៅ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី៕

រឿង​​សំខាន់​ៗ​