នាយករដ្ឋមន្រ្ដី​ថៃ​ចូល​គាល់​មហាក្សត្រិយានី​អង់គ្លេស​

នាយករដ្ឋមន្រ្ដី​ថៃ​ចូល​គាល់​មហាក្សត្រិយានី​អង់គ្លេស​

នាយករដ្ឋមន្រ្ដី​ថៃ​ចូល​គាល់​មហាក្សត្រិយានី​អង់គ្លេស​

ដាក់បញ្ចូលថ្ងៃ 12 November 2012, 16:32 AEDT

មាន​របាយការណ៍​ថា លោកស្រី​ Yingluck Shinawatraនាយក​រដ្ឋ​មន្រ្តី​ប្រទេស​ថៃ​ នឹង​ចូល​គាល់​ព្រះ​មហាក្សត្រិយានី​អង់គ្លេស​ Queen Elizabeth​ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​អង់គ្លេស​​​នៅ​ក្នុង ​សប្តាហ៍​នេះ។​

លោកស្រី​ Yingluck​ នឹង​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅប្រទេស​អង់គ្លេស តាម​ការ​អញ្ជើញ​របស់​លោក David Cameron​ នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស។​

កាសែត​ The Bangkok ​Post​ ចុះ​ផ្សាយ​ថា​ លោកស្រី​ នាយក​រដ្ឋ​មន្រ្តី​ Yingluck ត្រូវបាន​គេ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ចូល​គាល់​ព្រះ​មហាក្សត្រិយានី​ Elizabeth។​

នេះ​ជា​លើក​ទី​មួយ​ដែល​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ថៃ​ បាន​​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​គាល់​ ព្រះ​មហាក្សត្រិយានី ក្នុង​ពេល​ប៉ុន្មាន​​ទសវត្ស​កន្លង​មក​នេះ។

ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ និយាយ​ថា ក្នុង​ឆ្នាំ​នេះ​ ប្រទេស​អង់គ្លេស​ និង​ ប្រទេស​ថៃ​កំពុង​​ប្រារព្ធ​ខួប​ ៤០០​ឆ្នាំ​នៃ​ទំនាក់​ទំនងរវាង​​ប្រទេស​ទាំង​ពីរ​។ លើស​ពី​នេះ​ទៅ​ទៀត​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ គឺ​ជា​ស្ថានទូត​ចំណាស់​ជាង​គេ​បំផុត​មួយ​របស់​ថៃ​ប្រចាំ​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​