សមាជិក​សភា​កម្ពុជា​ជួយ​ពង្រឹង​កិច្ច​ការពារ​សិទ្ធិ​កម្មករ​ទេសន្តរ​ប្រវេសន៍

សមាជិក​សភា​កម្ពុជា​ជួយ​ពង្រឹង​កិច្ច​ការពារ​សិទ្ធិ​កម្មករ​ទេសន្តរ​ប្រវេសន៍

សមាជិក​សភា​កម្ពុជា​ជួយ​ពង្រឹង​កិច្ច​ការពារ​សិទ្ធិ​កម្មករ​ទេសន្តរ​ប្រវេសន៍

ដាក់បញ្ចូលថ្ងៃ 12 November 2012, 16:47 AEST

ក្រុមសមាជិក​សភា​តំណាង​រាស្ត្រ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សន្យា​បន្ត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចូល​រួម​​​​ទប់​​ស្កាត់​ និង​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​ឱ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​ ពី​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ។

ថ្លែង​នៅ​ក្នុង​វេទិកា​សភា​ស្តី​អំពី​ការ​លើក​កម្ពស់​ និង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​លើក​ឡើង​ថា សភា​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​ក្រសួង​​របស់​រាជ​រដ្ឋា​​ភិ​បាល​នៅ​ផ្នែក​ពាក់​ព័ន្ធ​នានា​ក្នុង​ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​សកម្ម​ភាព​ជ្រើសរើស​ពលករ​ខុស​ច្បាប់​ និង​ចាត់​វិធាន​ការ​បញ្ឈប់​សកម្មភាព​ដែល​កើត​ឡើង​ដោយ​សារ​មេខ្យល់។

បើតាមលោក ហេង សំរិន សិទ្ធិ​ការងារ​គឺ​សិទ្ធិ​សំខាន់​បំផុត​សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ធានា​ពី​ស្ថាប័ន​ជាតិ និង​អង្គ​ការ​ពាក់​ព័ន្ធ។

ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​ជា​ពិសេស​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​បំពាន​ពី​សំណាក់​ថៅ​កែ​ដែល​មិន​គោរព​ច្បាប់​ដែល​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​ម៉ោង​ដោយ​គ្មាន​ប្រាក់​បន្ថែម​ថែម​ទៀតជា​ដើម​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​