កម្ពុជា​អំពាវនាវ​មិនឲ្យមាន​ការធ្វើ​បាតុកកម្ម​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

កម្ពុជា​អំពាវនាវ​មិនឲ្យមាន​ការធ្វើ​បាតុកកម្ម​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

កម្ពុជា​អំពាវនាវ​មិនឲ្យមាន​ការធ្វើ​បាតុកកម្ម​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

ដាក់បញ្ចូលថ្ងៃ 13 November 2012, 17:21 AEDT

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃអង្គារ​នេះ ​បានថ្លែង​ការ​អំពាវនាវ​មួយដល់​អ្នកចង់ធ្វើ​បាតុកម្ម​​នានានោះ ​មិនគួរ​ធ្វើនៅក្នុងអំឡុង​ពេលដែល​កម្ពុជា ​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ​ចន្លោះ​ពីថ្ងៃទី​១៥ដល់ថ្ងៃទី២០​ខែវិច្ឆិកានេះ​ឡើយ ដោយ​សារ​តែហេតុ​ផល​សន្តិ​សុខនិង​សុវត្ថិភាព ​សម្រាប់មេដឹក​នាំជាន់ខ្ពស់​ទាំងនោះ។​

ការថ្លែង​របស់​លោករដ្ឋមន្រ្តី ​បានធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកសារព័ត៌​មាន​ជាតិ​និងអន្តរ​ជាតិ​ជាង១០០​នាក់ ​ដោយបានប​ញ្ជាក់ថា ​កងសន្តិសុខជាង​១ម៉ឺន​នាក់ ​ត្រូវ​បាន​ដាក់ពង្រាយ​សម្រាប់​ការពារ​សន្តិសុខ​និងសុវត្ថិភាព​ជូនមេ​ដឹកនាំ។​

លោកចាត់ទុកថា ​បញ្ហាសន្តិសុខ​និងសុវត្ថិភាព ​ជាបញ្ហា​រស៊ើប​បំផុត​មួយ​សម្រាប់​មេដឹក ​ដែលជា​ប្រការ​សម្រាប់​អ្នកចង់​ធ្វើបាតុកម្ម ​គួរជ្រើសរើស​ថ្ងៃផ្សេង។​

យ៉ាង​ណាក៏​ដោយ​លោក ​ខៀវ ​កាញារីទ្ធ ​ដែល​បង្ហើបថា ​មានកម្លាំង​សន្តិសុខ​ការពារ​របស់​បរទេស​មក​ការពារមេដឹក​នាំរបស់​ពួកនោះ ​មិនត្រូវ​បាន​លោក​បញ្ជាក់​អំពី​ចំនួន​ប៉ុន្មាន​អ្នក​នោះ​ទេ ប៉ុន្តែ​ថា កង​សន្តិសុខ​ទាំងនោះ ​បានមក​ដល់ប្រទេស​កម្ពុជា​ហើយ៕​

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​