ភូមាផ្តល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ​​ដោយ​សារ​ការ​រញ្ជួយដី​

ភូមាផ្តល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ​​ដោយ​សារ​ការ​រញ្ជួយដី​

ភូមាផ្តល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ​​ដោយ​សារ​ការ​រញ្ជួយដី​

ដាក់បញ្ចូលថ្ងៃ 13 November 2012, 17:31 AEDT

 បុគ្គ​លិក​ជួយ​សង្គ្រោះ​​គ្រា​​អាសន្ន ​នៅ​​ប្រទេស​ភូមា  និយាយ​ថា​​ខ្លួន​​បាន​ចាប់​​ផ្តើមបញ្ជូន​ជំនួយ​ទៅឲ្យពលរដ្ឋ​​ដែល​រងគ្រោះ​​ដោយសារ​ការ​រញ្ជួយដី​ដ៏​​ខ្លាំងមួយ ​ដែលបាន​​កើត​មាន​ឡើង​​នៅ​​ប្រទេស​ភូមា​​កាល​ពី​​ចុងសប្តាហ៍។​

ការ​រញ្ជួយដី ​ដែល​មាន​កម្រិត​៦,៨ ​លើ​រង្វាស់​រិចទ័រ ​បាន​សម្លាប់​មនុស្ស​ជាង​​១០​នាក់​​និង​របួស​​ជា​ច្រើន​នាក់​ផ្សេង​ទៀត។​

ពលរដ្ឋ​​ជា​​ច្រើន​រស់នៅក្នុង​តំបន់​ ​Mandalay នៅ​ភាគ​កណ្តាលនៃ​​ប្រទេស​ភូមា ​បាន​​ចាក​ចេញ ពី​​លំនៅដ្ឋាន​របស់​ពួកគេ​ក្នុងអំឡុង​ការរញ្ជួយ​ដីនោះ ​និង​ការ​​រញ្ជួយបន្ត​បន្ទាប់​មកទៀត។​

លោក Thora  Thun ជា​អ្នក​ចាត់​ចែង​ជំនួយ​គ្រា​អាសន្ន​​ជាមួយ​​អង្គការ​ CARE ។

លោក​​បាន​​​ Radio Australia ថា ​រដ្ឋាភិបាល​​បាន​ចាប់​​ផ្តើមមបញ្ជូន​គ្រឿង​​សម្ភារៈ​ផ្គត់​ផ្គង់ ​ទៅ​​ឲ្យ​ជន​រង​គ្រោះ​ហើយ​។

លោក Thora  Thun  មាន​​ប្រសាសន៍ថា ឥឡូវនេះ ​រដ្ឋាភិបាល​​កំពុង​ព្យាយាម​ផ្តល់​គ្រឿង​សម្ភាៈ​ត្រូវការ​បន្ទាន់​​មាន​ដូចជា ​ស្បៀង ​និង​​វត្ថុ​​ដទៃទៀតមាន​ដូចជា​​ជម្រក​​បណ្តោះ​អាសន្ន​​ជាដើម​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​