អភិបាល​​ក្រុង​ New York ​​សុំជំនួយ​សម្រាប់​ជួស​ជុល​ការខូច​ខាត​ដោយ​សារព្យុះ​Sandy​

អភិបាល​​ក្រុង​ New York ​​សុំជំនួយ​សម្រាប់​ជួស​ជុល​ការខូច​ខាត​ដោយ​សារព្យុះ​Sandy​

អភិបាល​​ក្រុង​ New York ​​សុំជំនួយ​សម្រាប់​ជួស​ជុល​ការខូច​ខាត​ដោយ​សារព្យុះ​Sandy​

ដាក់បញ្ចូលថ្ងៃ 13 November 2012, 17:36 AEST

អភិ​បាលក្រុង​​ New York  លោក​ Andrew ​Cuomo ​បាន​ស្នើសុំថវិកា​ជំនួយ​ចំនួន​៣០​ពាន់​​លាន​​ដុល្លារ ពី​​រដ្ឋាភិបាល​សហព័ន្ធ  ដើម្បី​​យកទៅ​ជួយការ​ស្តារ​ឡើងវិញ​​នូវ​ការ​ខូច​ខាត​ដ៏​​សម្បើម​​​​ដោយ​សារ​ខ្យល់​ព្យុះនៅ​ក្នុង​រដ្ឋ​របស់លោក។​

លោក​Cuomo ​មានបំណង​​ចង់​​បាន​​ថវិកាជំនួយនោះ​​យកទៅ​ជួយស្ថាបនា​ឡើង​វិញ ​នូវ ​សេដ្ឋកិច្ច ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​លំនៅ​ដ្ឋាន​អគារ​សាធារណៈ ​និង​ហាង​ជំនួញ​តូច​តាច​។

លោក​ថ្លែងថា ​​ការ​រៀបចំ​សេដ្ឋកិច្ច​ឲ្យ​ដើរ​ឡើងវិញ ​គឺ​ជាការ​សំខាន់​ណាស់​​សម្រាប់​រដ្ឋ ​New York  និង​​ប្រទេស​អាម៉េរិក​ទាំងមូល ។​

 សំណើ​សុំថវិកា​នេះ ​បាន​​កើតមាន​ឡើងក្នុងពេល​៣​​ថ្ងៃ ​មុន​​លោក​ប្រធានាធិបតី ​បារ៉ាក់​​អូបាម៉ា ​ធ្វើ​​ដំណើរ​ទៅតំបន់​នានា ​នៅ​រដ្ឋ​​ New  York និង​​រដ្ឋ New ​Jersey ​ដែលរង​​គ្រោះ​ខ្លាំងបំផុត​​​ដោយ​សារ​ទឹក​ជំនន់​​និងរលក​ធំៗ​បណ្តាល​ឡើង​​ដោយ​សារ​ខ្យល់​​ព្យុះ ​Sandy ។​

នៅ ​គ្រាជាមួយ​គ្នានេះ ​ចៅហ្វាយក្រុង ​New ​York ​លោក Michael ​Bloomberg ​បាន​ប្រកាស​គម្រោង​ថវិកា៥០០​លាន​ដុល្លារសម្រាប់ជួយគ្រាអាសន្ន ​ដើម្បី​​ជួសជុល​សាលា​រៀន​សាធរណៈ​ចំនួន​៣៧​សាលា​រៀន​  ​និង​មន្ទីរពេទ្យ​សាធារណៈ​៣ ​ដែលបានបិទទ្វារ​​ចាប់​តាំងពី​ខ្យល់​ព្យុះ ​Sandy  បាន​បក់​​បោក​ទៅលើ​​រដ្ឋ​​ New York នៅ​ពេល​ជាង ២​​សប្តាហ៍​កន្លង​ទៅនេះ ​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​