ជំនួបរវាង​​រដ្ឋមន្រ្តី​ការ​បរទេស​អាម៉េរិកនិងនាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​

ជំនួបរវាង​​រដ្ឋមន្រ្តី​ការ​បរទេស​អាម៉េរិកនិងនាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​

ជំនួបរវាង​​រដ្ឋមន្រ្តី​ការ​បរទេស​អាម៉េរិកនិងនាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​

ដាក់បញ្ចូលថ្ងៃ 13 November 2012, 17:25 AEST

លោកស្រី ​Hillary Clinton  រដ្ឋមន្រ្តី​​ការបរទេសនៃ​​សហរដ្ឋអាម៉េរិក ​នឹងជួប​ជា​មួយ​លោក​ស្រី​Julia Gillard  នាយក​រដ្ឋ​មន្រ្តីនៃ​ប្រទេស​អូស្រ្តាលី ​នៅទី​ក្រុង ​Perth ​នៃ​រដ្ឋអូស្ត្រាលី​ខាង​លិច ​នៅ​​ថ្ងៃនេះ មុន​ពេល​ការ​ពិភាក្សាប្រចាំ​​ឆ្នាំ​​ស្តីអំពីវិស័យ​ការពារជាតិ​។

ការ​សន្ទនា​ថ្នាក់​រដ្ឋមន្រ្តី​នេះ ​មាន​​គោលបំ​​ណង​​ពង្រឹង​​​ទំនាក់​ទំនង​​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​។​

លោក​ស្រី​ Hillary ​Clinton  និង​លោក ​Leon ​Panetta ​រដ្ឋមន្រ្តី​ការពារ​ជាតិ​​ សហរដ្ឋ​អាម៉េរិក ​នឹង​ពិភាក្សា​អំពី​គោល​នយោ​បាយ ​និង​យុទ្ធ​សាស្រ្ត​ ជាមួយ​លោក ​Bob ​Carr ​រដ្ឋមន្រ្តី​​ការ​បរទេស​និង លោក​ Stephen​ Smith​​ រដ្ឋមន្រ្តី​ការពារ​ជាតិនៃ​​ប្រទេស​អូស្រ្តាលី ​នៅ​​ថ្ងៃស្អែក​ ។​

មានការ​រំពឹង​ថាប្រធាន​បទ​​សម្រាប់​​ការពិភាក្សា​នោះ ​​រួមមាន​អនាគត​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក Stirling នៅ​​ទីក្រុង​ Perth ​និង​ការ​មាន​សិទ្ធិ​ចូល​ទៅ​ប្រើប្រាស់​មូល​ដ្ឋាន​កងទ័ព​អាកាសនៅ​ភា​គ​ឦសាន​នៃទី​​ក្រុង ​Perth ។​

លោកស្រី ​Hillary Clinton  អញ្ជើញ​មកដល់​ទី ​ក្រុង ​Perth ​នៅ​​ព្រឹក​មិញ​នេះ​ ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​