អូស្រ្តាលី ​និង​​​ហ្វ៊ីលីពីន​​គ្រោង​​ធ្វើ​​សម​យុទ្ធ​រូមគ្នា​

អូស្រ្តាលី ​និង​​​ហ្វ៊ីលីពីន​​គ្រោង​​ធ្វើ​​សម​យុទ្ធ​រូមគ្នា​

អូស្រ្តាលី ​និង​​​ហ្វ៊ីលីពីន​​គ្រោង​​ធ្វើ​​សម​យុទ្ធ​រូមគ្នា​

ដាក់​បញ្ចូល​ពេល 13 November 2012, 17:00 AEST

ប្រទេស​អូស្រ្តាលី​ និង​​ប្រទេស​ហ្វីលីពីន​ បាន​ពិភាក្សា​អំពីពី​លទ្ធភាព​ក្នុង​​ការ​ចូល​រួម​របស់​កង​កម្លាំង​យោធា​អូស្រ្តាលី​នៅ​ក្នុង​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​​ដែល​ចូលរួម​​ដោយ​ប្រទេស​ហី្វលីពីន​ និង​សហ​រដ្ឋ​អាម៉េរិក។​

 

លទ្ធភាព​ចូលរួម​របស់​កង​កំលាំង​យោធា​អូស្រ្តាលី​នៅ​ក្នុង​សម​យុទ្ធយោធា​រវាង​ប្រទេស​  ហ្វ៊ីលីពីន​និង​សហរដ្ឋអាម៉េរិក​នេះ ត្រូវ​បាន​គេ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តីអំពី​សហ​ប្រតិបត្តិ​ការ​យោធា​រួមគ្នា​ នៅ​ក្នុង​ទីក្រុង​ម៉ានិល។​

លោក​ Paul Galvez​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​ហ្វ៊ីលីពីននិយាយ​ថា​ ប្រសិន​បើ​ការ​ពិភាក្សា​នេះ​អាច​សម្រេចទៅ​បាន​ កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​នឹង​ត្រូវ​បង្កើតឡើង​ ​ដើម្បី​ដំណើរ​ការ​សម​យុទ្ធ​​​យោធា​ត្រី​ភាគី។​

លទ្ធ​ភាព​ចូលរួម​របស់​កង​កម្លាំង​យោធា​ហ្វ៊ីលីពីន​នៅ​ក្នុង​សមយុទ្ធ​ Kakadu និង​Pitch Black ​របស់​អូស្រ្តាលី​ ក៏​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ក្នុង​ទីក្រុង ម៉ានិលនេះ​ផង​ដែរ។

ប្រទេស​​​អូស្រ្តាលី​ក៏​បាន​សន្យា​ដែរ​ថា​ នឹង​ជួយ​ពង្រឹង​សមត្ថ​ភាព​កង​កម្លាំង​យោធា​របស់​ហ្វ៊ីលីពីន​និង​អំពាវនាវ​ឡើង​វិញឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​ជម្លោះ​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕​ 

រឿង​​សំខាន់​ៗ​