អូស្ត្រាលី ​បញ្ជូន​ពល​ជន​ជាតិ​សិរីលង្កា​៣០​នាក់​​ទៅ​​ប្រទេស​កំណើត​វិញ

អូស្ត្រាលី ​បញ្ជូន​ពល​ជន​ជាតិ​សិរីលង្កា​៣០​នាក់​​ទៅ​​ប្រទេស​កំណើត​វិញ

អូស្ត្រាលី ​បញ្ជូន​ពល​ជន​ជាតិ​សិរីលង្កា​៣០​នាក់​​ទៅ​​ប្រទេស​កំណើត​វិញ

ដាក់បញ្ចូលថ្ងៃ 13 November 2012, 17:03 AEDT

រដ្ឋាភិបាល​សហព័ន្ធអូស្រ្តាលី ​និយាយថា ​ខ្លួនបាន​បញ្ជូនជនជាតិ​​សិរីលង្កា ​៣០​នាក់​ផ្សេងទៀតពី​​កោះ ​Christmas ទៅ​​ប្រទេសកំណើតវិញ​។

បុរសទាំងអស់នោះ​​បាន​ចូលមកក្នុងដែនទឹក​អូស្ត្រាលី ​តាមកាណូត​​អ្នកស្វែង​​រកសិទ្ធិ​ជ្រកកោន ​ហើយ​​ត្រូវគេនាំចេញ​ពីកាណូតនោះ​ទាំងបង្ខំ ។

រដ្ឋាភិបាល​​និយាយថា ​បុរស​ទាំងនោះ​​មិន​បានបង្កបញ្ហាអ្វី ​ដែល​ពាក់ព័ន្ធ​នឹង​​កាតព្វកិច្ច​​អន្តរជាតិ​របស់​អូស្រ្តាលី ។

មាន​ជនជាតិ​​សិរីលង្កា​ប្រមាណ​៣០០នាក់​ហើយ ​ដែលបានវិល​ត្រឡប់​ទៅប្រទេស​កំណើតវិញ​ចាប់តាំង​ពីរដ្ឋាភិបាល​អូស្រ្តាលី បាន​ដាក់ចេញមកវិញ​នូវ​ការពិនិត្យ​​ពិច័យ​សំណុំ​រឿង​អ្នកស្វែងរកសិទ្ធិ​​ជ្រកកោននៅ​ក្រៅ​ប្រទេស អូស្រ្តាលីកាលពី​ខែ​​សីហា ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​