លោក​ហោ ណំាហុង ថាសេចក្តី​ថ្លែងការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន ​គឺ​សម្រាប់ពលរដ្ឋ​អាស៊ាន មិនមែន​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នោះទេ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 7:03 AEDT

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា បានថ្លែង​អះអាង​​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​តបត ទៅ​នឹង​ការរិះគន់​នានា របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ​នៅក្នុង​តំបន់ ដែល​ចោទ​ថា សេចក្តី​ថ្លែងការណ៍​ដែលត្រូវ​ចុះ​ហត្ថលេខា​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ភ្នំពេញ​ខាង​មុខនេះ​ មិន​បាន​ជជែក​ពិភាក្សា​ជាមួយ​ពួក​គេ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដ៏កម្រ​មួយ មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ និង​គណៈ​កម្មាធិការ​អន្តរភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន ធ្លាប់បាន​ពិភាក្សា​គ្នាជា​ច្រើន​លើក​ជាច្រើន​សា​មកហើយ រាប់ទាំង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីនផង​។

លោក​បន្តថា សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស មិនមែន​ធ្វើឡើង​ដើម្បីតែ​សង្គម​ស៊ីវិល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះទេ តែ​សេចក្តី​ថ្លែង​ការណ៍នេះ​ជារបស់​អាស៊ាន និង​ជា​លើក​ទី១ផង​ដែរ​ដែល​អាស៊ាន​មាន​ឯកសារ​ផ្លូវការបែបនេះ។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខនេះ នឹង​ត្រូវ​ប្រមុខ​រដ្ឋ ក៏ដូច​ជា​ប្រមុខរដ្ឋាភិបាល ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ដើម្បី​ជំរុញ​ឱ្យ​តំបន់​ដែល​មាន​សមាជិក​១០​ប្រទេស​មួយ​នេះ គោរព​សិទ្ធិ​មនុស្ស​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​