ប្រធានាធិបតី​អាម៉េរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា

ប្រធានាធិបតី​អាម៉េរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា

ប្រធានាធិបតី​អាម៉េរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា

ដាក់បញ្ចូលថ្ងៃ 15 November 2012, 17:10 AEST

មន្រ្តី​ភូមា​និយាយ​ថា ​ជាផ្នែកមួយនៃ​ការលើក​លែង​ទោស គេនឹង​ដោះ​លែង​អ្នកទោស​ចំនួន​៤៥០​នាក់  នា​ពេល​តែ​ប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ​មុននឹង​ លោក ប្រធានាធិបតី​​ Barack Obama អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេសភូមា។

គេមិនដឹងច្បាស់ឡើយ ថាតើ​អ្នកណាខ្លះ​ដែលនឹង​ទទួល​ការលើក​លែង​ទោស ហើយ​គេ​ក៏​មិន​ដឹងដែរថា តើ​នឹងមានការ​ដោះលែង​​អ្នកទោស​នយោបាយ​ជាច្រើននាក់​នោះ ឲ្យ​មាន​សេរីភាព​ដែរ ឬក៏យ៉ាងណា។

ប្រទេសភូមាបាន​ប្រណីទោស​​ដល់​អ្នកទោស​នយោបាយ​ជាច្រើនរយនាក់​រួចទៅ​ហើយ​ នាពេល​ថ្មីៗនេះ ដែលជា​​វិធានការមួយ​ក្នុងការធ្វើកំណែទម្រង់​របស់ខ្លួន​។

ប្រធានាធិបតី Barack Obama នឹង​អញ្ជើញទៅ​ប្រទេសភូមានៅថ្ងៃទី ១៩​ ខែវិច្ឆិកាខាងមុខនេះ។

លោកនឹង​ជួប​ជាមួយ​លោកស្រី អាំងសាន ស៊ូជី​ មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ  និង​លោក​ប្រធានាធិបតី​ Thein Sein នៅក្នុង​ដំណើរទស្សនកិច្ច​ជាលើក​ដំបូង​ទៅ​កាន់​​ប្រទេសភូមា ក្នុងឋានៈជា​ប្រធានាធិបតី​សហ​រដ្ឋ​អាម៉េរិក ដែលកំពុងតែ​កាន់​អំណាច៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​