លោក​ស្រី អាំង​សាន ស៊ូជី ព្រមាន​ដល់​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​កុំ​ឲ្យ​ទុក​ចិត្ដ​លើ​កំណែ​ទម្រង់​នៅភូមា

លោក​ស្រី អាំង​សាន ស៊ូជី ព្រមាន​ដល់​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​កុំ​ឲ្យ​ទុក​ចិត្ដ​លើ​កំណែ​ទម្រង់​នៅភូមា

លោក​ស្រី អាំង​សាន ស៊ូជី ព្រមាន​ដល់​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​កុំ​ឲ្យ​ទុក​ចិត្ដ​លើ​កំណែ​ទម្រង់​នៅភូមា

ដាក់បញ្ចូលថ្ងៃ 15 November 2012, 17:02 AEDT

លោក​ស្រី អាំង​សាន ស៊ូជី មេដឹក​នាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​បាន​ជួប​ចរចា​ជា​មួយ​លោក Manhohan Singh នាយក​រដ្ឋមន្រ្ដី​ឥណ្ឌា​នៅ​ក្នុង​ក្រុង​ញូវឌេលី​ ក្រោយ​ពី​បាន​មាន​ប្រសាសន៍​ព្រមាន​ប្រាប់​ដល់​ប្រទេស​ឥណ្ឌា​ថា ឥណ្ឌា​មិន​គួរ​សង្ឃឹម​ខ្លាំង​ពេក​ទៅ​លើ​ដំណើរ​ការ​កែ​ទម្រង់​នានា​នៅ​ក្នុង​ប្រទេស​ភូមា​​នោះ​ទេ។

នៅ​ក្នុង​ទសវត្សរ៍​១៩៦០ លោក​ស្រី​ អាំង​សាន ស៊ូជី គឺជា​និស្សិត​ម្នាក់​ទៅ​សិក្សា​នៅ​ក្រុង​ញូវឌេលី ជា​ទី​ដែល​ម្ដាយ​របស់​លោក​ស្រី​កាន់​ការ​ងារ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ភូមា​ប្រចាំ​ប្រទេស​ឥណ្ឌា។

នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​លោក​ស្រី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​ក្នុង​អំឡុង​ពេល​២៥​ឆ្នាំ​កន្លង​ទៅ​នេះ។

ការ​អញ្ជើញ​លោក​ស្រី​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា គឺជា​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល​លោក Manmohan Singh ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ដែល​បាន​ខូច​ខាត​ជា​មួយ​លោក​ស្រី អាំង​សាន​ ស៊ូជី ដោយ​សារ​លោក​ស្រី​ត្រូវ​ជាប់​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ហើយ​ទើប​ត្រូវ​អាជ្ញាធរ​ដោះ​លែង​កាល​ពី​ឆ្នាំ​២០១០។

រដ្ឋាភិបាល​ក្រុង​ញូវឌេលី គឺជា​អ្នក​គាំ​ទ្រ​រឹង​មាំ​មួយ​ដល់​លោក​ស្រី​ អាំង​សាន ស៊ូជី ប៉ុន្ដែ​បាន​ផ្លាស់​ប្ដូរ​យុទ្ធ​សាស្រ្ដ ហើយ​បាន​ធ្វើ​ការ​សហការ​ជា​មួយ​រដ្ឋាភិបាល​យោធា​ភូមា​តាំង​ពី​ពាក់​កណ្ដាល​ទសវត្ស​១៩៩០៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​