អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ស្រីលង្កា​ដែល​អូស្ត្រាលី​បញ្ជូន​ត្រឡប់​ទៅវិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ស្រីលង្កា​ដែល​អូស្ត្រាលី​បញ្ជូន​ត្រឡប់​ទៅវិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ស្រីលង្កា​ដែល​អូស្ត្រាលី​បញ្ជូន​ត្រឡប់​ទៅវិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

ដាក់បញ្ចូលថ្ងៃ 16 November 2012, 15:40 AEST

មាន​សេចក្តីរាយការណ៍មកថា អ្នក​ស្វែង​សុំ​​សិទ្ធិ​​ជ្រក​កោន​​មួយ​ក្រុម​​ដែល​​អូស្ត្រាលី​បញ្ជូន​ត្រឡប់ទៅ​ស្រីលង្កាវិញ​ត្រូវ​​ប៉ូលិស​​ស្រីលង្កា​ចាប់ខ្លួន​។

បុរស​ស្រីលង្កា​ចំនួន​៣២នាក់​ត្រូវ​អាជ្ញាធរ ​អូស្ត្រាលី​បញ្ជូនចេញពី​កោះ Christmas ទៅ​ស្រីលង្កាវិញ កាលពី​ដើម​អាទិត្យនេះ។

បណ្តាញ​ព័ត៌មាន​ស្រីលង្កា​បានរាយការណ៍ថា​ ប៉ូលិស​បាន​ចាប់ខ្លួនបុរសទាំងនោះ នៅពេលដែល​ពួកគេ​ជិះយន្តហោះ​ទៅដល់​ក្រុងកូឡុមបូ។

ភាគច្រើននៃបុរសទាំងនោះ​បានទទួល​ការដោះលែង​ឲ្យនៅ​ក្រៅឃុំ​ដោយ​មានការ​ធានា។ តាំងពី​គណបក្ស Labor គ្រប់​គ្រង​ប្រទេស​អូស្ត្រាលី​បានដាក់​ឲ្យ​អនុវត្ត​ឡើងវិញ​នូវ​​ការ​ពិនិត្យ​​ពាក្យសុំ​រើស​យក​ជនភៀសខ្លួន​នៅក្រៅ​ប្រទេស​មកនោះ​ មានជនជាតិ​​ស្រីលង្កា​ជាង​២០០​នាក់​​ហើយ​ដែល​​​ត្រូវគេ​បញ្ជូន​​ទៅ​ស្រីលង្កា​វិញ។

ក្នុងចំណោម​​ជន​ជាង​២០០នាក់នោះ មាន​៩២នាក់​បានយល់ព្រម​វិល​ត្រឡប់​ទៅ​ស្រីលង្កា​ដោយ​ស្ម័គ្រចិត្ត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​