សហ​រដ្ឋ​អាម៉េរិកពង្រឹង​សម្ពន្ធភាព​យោធា​ជាថ្មី​ជាមួយនឹង​ប្រទេស​ថៃ

សហ​រដ្ឋ​អាម៉េរិកពង្រឹង​សម្ពន្ធភាព​យោធា​ជាថ្មី​ជាមួយនឹង​ប្រទេស​ថៃ

សហ​រដ្ឋ​អាម៉េរិកពង្រឹង​សម្ពន្ធភាព​យោធា​ជាថ្មី​ជាមួយនឹង​ប្រទេស​ថៃ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 17:20 AEST

សហ​រដ្ឋ​អាម៉េរិក និង​ប្រទេស​ថៃ ​បានសន្យា​ថា​នឹង​បន្ត​សម្ពន្ធភាព​យោធា​របស់​ខ្លួន​នៅក្នុង​យុគ​សន្តិសុខ​ថ្មីមួយ ​ក្នុង​អំឡុង​ពេលនៃ​​ដំណើរទស្សនកិច្ច​ប្រចាំ​តំបន់​របស់​លោក Leon Panetta រដ្ឋមន្រ្ដី​ការពារជាតិ​អាម៉េរិក។

ការព្រាង​សេចក្ដី​ប្រកាស​រួមគ្នា​ចុងក្រោយ​​ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ប្រកាស​ពេល​មុនដែល​ប្រទេស​ទាំង២​បានធ្វើ​​​ឡើង​នោះ គឺនៅ​ឆ្នាំ ១៩៦២ នៅពេលដែល​សហ​រដ្ឋ​អាម៉េរិក ​បានសន្យា​ការពារ​ប្រទេស​ថៃ ​ពី​ការឈ្លានពាន​​របស់​កុម្មុយនីស្ត។

ថ្វីបើ​សេចក្ដី​ប្រកាស​ថ្មីនេះ​​មិនបាននិយាយ​សំដៅ​ទៅលើ​អំណាច​យោធា​របស់​ចិន​ដែល​​កំពុងតែ​លេច​ធ្លោ​ឡើង​ក្ដី ក៏​​យុទ្ធ​សាស្រ្ត​ងាកទៅរក​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុងវ៉ាស្ហ៊ីងតោន គឺជា​ចេតនា​បង្ហាញនូវ​ការចង់​​រក្សា​តុល្យភាព​អំណាច​របស់​ក្រុងប៉េកាំង​​ នៅ​ក្នុង​តំបន់​ប្រាកដ​ណាស់។

ដំណើរទស្សនកិច្ច​របស់​ប្រធាន​មន្ទីរយោធា​ប៉ង់​តាហ្គោនអាម៉េរិក​រូបនេះ ​​ទៅកាន់​អាស៊ី​បាន​គ្រប​សន្ធប់​ដោយ​រឿងអាស្រូវ​​ផ្លូវភេទ​ដែល​កាន់​តែ​ជះចំហាយ​មិនល្អ​ខ្លាំង​ឡើង​​នៅ​ក្រុង​វ៉ាស្ហ៊ីងតោន ដោយ​បានជំរុញ​ឲ្យ​លោក David Petraeus នាយក CIA និងជា​អតីត​ឧត្តមសេនីយ៍​មួយ​រូប លា​ឈប់​ពី​តំណែង​កាលពី​អាទិត្យ​មុន​ ដោយសារ​រឿងស្នេហា​លួច​លាក់​ក្រៅ​អាពាហ៍​ពិពាហ៍​​ជាមួយនឹង​ស្រ្តី​ម្នាក់៕

រឿង​​សំខាន់​ៗ​