ប្រធានាធិបតី​អាម៉េរិកនឹងជួប​មេដឹកនាំ​ចិន​និង​ជប៉ុននៅ​ប្រទេសកម្ពុជា

ប្រធានាធិបតី​អាម៉េរិកនឹងជួប​មេដឹកនាំ​ចិន​និង​ជប៉ុននៅ​ប្រទេសកម្ពុជា

ប្រធានាធិបតី​អាម៉េរិកនឹងជួប​មេដឹកនាំ​ចិន​និង​ជប៉ុននៅ​ប្រទេសកម្ពុជា

ដាក់បញ្ចូលថ្ងៃ 16 November 2012, 15:53 AEDT

ទន្ទឹម​គ្នានេះ ប្រធានាធិបតី​អាម៉េរិក​ក៏​នឹង​ត្រូវ​ជួប​ប្រជុំ​​ក្រៅ​ផ្លូវការ ជាមួយនឹង​មេដឹកនាំ​ចិន​និង​ជប៉ុនផងដែរ​នៅពេល​លោក​អញ្ជើញ​មក​ចូល​រួម​ការ​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ប្រទេស​កម្ពុជាអាទិត្យ​ក្រោយនេះ។

កិច្ចប្រជុំជាមួយនឹង​លោក​ Wen Jiabao និង​លោក Yoshihiko Noda ធ្វើ​ឡើង​ នៅ​ក្នុង​គ្រា​ដែល​ប្រទេស​ចិន​និង​ជប៉ុន​ដែល​ជា​មហា​សេដ្ឋកិច្ច​​២នៅ​អាស៊ី​កំពុងតែ​មើល​មុខ​គ្នា​មិនចំ។

សហ​រដ្ឋ​អាម៉េរិកបាន​ស្នើសុំ​ឲ្យ​ចិន​ចាប់យកតួនាទី​ធំធេង​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សកល។

ក្រោយពីចិន​បាន​បង្ហាញ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​កាលពីម្សិលមិញ ដែល​ដឹកនាំ​ដោយ​លោក Xi JingPing នោះ សហ​រដ្ឋ​អាម៉េរិក​និយាយ​ថា ​ខ្លួន​សង្ឃឹមថា​មាន​ទំនាក់ទំនង​ស្ថាបនា​ជាមួយនឹង​មេដឹកនាំថ្មី​របស់​ចិន។

អ្នកនាំពាក្យ​ម្នាក់​និយាយ​ថា ​ទំនាក់ទំនង​រវាង​សហ​រដ្ឋ​អាម៉េរិក ​និង​ចិន​គឺជាអាទិភាព​មួយ​​​សម្រាប់​លោក Barack Obama ​នៅពេលដែល​លោក​ឈ្នះ​ឆ្នោត​​សម្រាប់​អាណត្តិទី២។

អ្នកនាំពាក្យ​អាម៉េរិក​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ថ្នាក់ដឹកនាំ​ចិន​មាន​​តួនាទី​សំខាន់​សម្រាប់​បញ្ហា​មាន​ជាអាទិ៍​​កូរ៉េខាងជើង អ៊ីរ៉ង់ បម្រែ​បម្រួល​បរិយាកាស និង​សេដ្ឋកិច្ច​​សកលលោក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​