សហ​រដ្ឋ​អាម៉េរិក​នឹង​ដាក់​​សម្ពាធ​​លើ​​រដ្ឋាភិបាលកម្ពុជា​​ពាក់ព័ន្ធ​នឹង​​បញ្ហា​​សិទ្ធិ​​​មនុស្ស

សហ​រដ្ឋ​អាម៉េរិក​នឹង​ដាក់​​សម្ពាធ​​លើ​​រដ្ឋាភិបាលកម្ពុជា​​ពាក់ព័ន្ធ​នឹង​​បញ្ហា​​សិទ្ធិ​​​មនុស្ស

សហ​រដ្ឋ​អាម៉េរិក​នឹង​ដាក់​​សម្ពាធ​​លើ​​រដ្ឋាភិបាលកម្ពុជា​​ពាក់ព័ន្ធ​នឹង​​បញ្ហា​​សិទ្ធិ​​​មនុស្ស

ដាក់បញ្ចូលថ្ងៃ 16 November 2012, 15:55 AEDT

ព្រម​ពេល​នេះ​ដែរ សហ​រដ្ឋ​អាម៉េរិក​និយាយ​ថា ​ខ្លួននឹង​ដាក់​សម្ពាធ​លើ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន ​ដើម្បីឲ្យលោក​កែប្រែ​នូវអ្វី​ដែល​អាម៉េរិក​និយាយ​ថា ​ជា​ទិសដៅ​នាំ​ឲ្យ​​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​​មនុស្ស មុននឹង​ការ​អញ្ជើញ​មក​ដល់​របស់​លោក Barack Obama ។

ស្រ្តី​អ្នកនាំពាក្យ​ម្នាក់​និយាយ​ថា  លោកនាយករដ្ឋមន្រ្តីហ៊ុន សែននឹងទទួល​នូវ​សារ​យ៉ាង​ម៉ឺងម៉ាត់ ដែល​សុំ​ឲ្យ​លោក​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ការ​បំពាន​សិទ្ធិ​​មនុស្ស ​ដែល​បាន​កើតមានឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា។

សហ​រដ្ឋ​អាម៉េរិក នឹងស្នើសុំ​ឲ្យ​លោកហ៊ុន សែន ​រៀបចំ​ឲ្យមាន​ការបោះឆ្នោតដោយសេរី​និងត្រឹមត្រូវ បញ្ចប់នូវ​ការ​​ដណ្ដើម​យក​ដីធ្លី ហើយនិង​ការពារ​សិទ្ធិ​​មនុស្ស ឲ្យបាន​ធំទូលាយ​ជាង​សព្វថ្ងៃនេះ។

សមាជិក​ព្រឹទ្ធសភា​​ និង​​សមាជិកសភា​តំណាង​រាស្រ្ត​អាម៉េរិក​មួយចំនួន​​ កាលពីពេល​ថ្មីៗនេះ​បានស្នើសុំ​ឲ្យ​​​លោក Barack Obama និយាយ​រិះគន់​​"ស្ថាន​ភាព​សិទ្ធិ​​មនុស្ស ដែលកំពុងតែ​ធ្លាក់​ចុះ​ថយ”។

លោក Barack Obama គឺជា​ប្រធានាធិបតី​​អាម៉េរិក​កំពុងកាន់អំណាច​ទីមួយ​ដែល​អញ្ជើញមក​ប្រទេសកម្ពុជា៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​