កម្ពុជា​កំពុងតែ​​រៀបចំ​ការ​ប្រជុំកំពូល​​នៅ​អាទិត្យ​ក្រោយ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​កំពុងតែ​​រៀបចំ​ការ​ប្រជុំកំពូល​​នៅ​អាទិត្យ​ក្រោយ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​កំពុងតែ​​រៀបចំ​ការ​ប្រជុំកំពូល​​នៅ​អាទិត្យ​ក្រោយ​ក្នុង​ក្រុង​ភ្នំពេញ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 16:32 AEST

ប្រទេសកម្ពុជា​កំពុងតែ​​មមាញឹក​​ក្នុងការ​រៀបចំ​ការ​ប្រជុំ​ថ្នាក់​ខ្ពស់​កំពូល​លំដាប់​ពិភព​លោក​នៅក្នុង​ក្រុង​ភ្នំពេញ​នា អាទិត្យ​ក្រោយ​នេះ។

ការ​ប្រជុំ​កំពូល​អាស៊ាន​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ការ​ប្រជុំ​កំពូល​អាស៊ីបូព៌ា​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃចន្ទ។

អ្នកធ្វើ​យុទ្ធនាការ​​ថ្នាក់​សហគមន៍​នៅ​​ប្រទេសកម្ពុជា សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​បូព៌ា​កំពុងតែ​ជួបនឹងការ​តឹងតែង​ចិត្ត​ដោយសារ​អាជ្ញាធរមូលដ្ឋាន​ខាឃាំង ទោះបីជា​​រដ្ឋាភិបាល​បានតាំងចិត្ត​ប្ដូរ​ផ្ដាច់​​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​ប្រកាស​អាស៊ាន ស្ដីពី​សិទ្ធិ​​មនុស្សក្ដី។

ក្នុងចំណោម​មេដឹកនាំ​ដែលអញ្ជើញ​មកចូល​រួម​​កិច្ចប្រជុំកំពូល​អាស៊ី​បូព៌ានោះ រួមមាន​លោក Barack Obama ​ប្រធានាធិបតី​អាម៉េរិក លោក​នាយក​រដ្ឋមន្រ្ដី​​​ចិនវិន ជា​បាវ  លោក Yoshihiko Noda ​នាយករដ្ឋមន្រ្តី​ជប៉ុន និង​លោកស្រី​ Julia Gillard  នាយករដ្ឋមន្រ្តី​អូស្ត្រាលី។

យ៉ាង​ណា​មិញ  មុននឹង​ការ​អញ្ជើញ​មកដល់​នៃ​មេដឹកនាំទាំងនេះ បណ្ដា​ក្រុម​សិទ្ធិ​​មនុស្ស ​និយាយ​ថា  មានការ​ចាប់​ខ្លួន​ជន​ប្រឆាំង​នឹង​រដ្ឋាភិបាល  ហើយ​និង​ការ​ហាមប្រាម​ផងដែរ​មិន​ឲ្យ​មានការធ្វើ​បាតុកម្ម៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​