អាម៉េរិកគ្រោង​ដាក់សម្ពាធលើ​ថ្នាក់​ដឹកនាំ​ភូមា​ឲ្យដោះលែង​អ្នកទោស​នយោបាយ

អាម៉េរិកគ្រោង​ដាក់សម្ពាធលើ​ថ្នាក់​ដឹកនាំ​ភូមា​ឲ្យដោះលែង​អ្នកទោស​នយោបាយ

អាម៉េរិកគ្រោង​ដាក់សម្ពាធលើ​ថ្នាក់​ដឹកនាំ​ភូមា​ឲ្យដោះលែង​អ្នកទោស​នយោបាយ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 17:16 AEDT

ប្រធានាធិបតី​អាម៉េរិក​គ្រោង​ដាក់​សម្ពាធ​លើ​​ថ្នាក់ដឹកនាំ​ភូមា​ឲ្យ​ដោះលែង​បណ្ដា​អ្នកទោស​នយោបាយ នៅពេល​ដែល​លោក​ធ្វើ​ដំណើរទស្សនកិច្ច​ជា​ប្រវត្តិ​សាស្រ្ត​មួយ​ទៅ​​កាន់​ប្រទេស​នេះ​ នាចុងសប្ដាហ៍​នេះ។

យ៉ាង​ណា​មិញ  សេតវិមាន​និយាយ​ថា  ខ្លួនសង្ឃឹមថា ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ អូបាម៉ា​គឺជា “​ការពង្រឹង​លើក​ទឹកចិត្ត​ដ៏ខ្លាំង” មួយ​ដល់​កំណែទម្រង់​ទាំងឡាយ​​ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​ប្រទេសភូមា ហើយ​សេតវិមាន​និយាយទៀតថា សហ​រដ្ឋ​អាម៉េរិក នឹង​ដោះស្រាយនូវ​ដំណើរ​ថយក្រោយ​នៃ​កំណែទម្រង់​បើសិន​មានកើតឡើង។

អ្នកនាំពាក្យ​ម្នាក់​បាននិយាយថា ​លោក Barack Obama ​អាចនឹងស្នើសុំ​ឲ្យមាន​ការធ្វើ​កំណែទម្រង់​ថែមទៀត ដោយរួមទាំង​ការដោះលែង​អ្នកទោស​នយោបាយ​ដោយគ្មាន​លក្ខខណ្ឌ និងការ​ប្រព្រឹត្តិ​​ឲ្យ​បាន​សមរម្យ​ត្រឹមត្រូវ​​ចំពោះ​ក្រុម​​កុលសម្ពន្ធ​កាន់​សាសនា​អ៊ិស្លាម Rohingya ។

មុននឹង​ដំណើរទស្សនកិច្ចនេះ ប្រទេសភូមាបានលើកលែងទោស​ដល់​អ្នកទោសជាង​៤៥០នាក់រួចទៅហើយ ក៏ប៉ុន្តែ​បណ្ដា​សកម្មជន​និយាយ​ថា  ភាគច្រើននៃ​អ្នកទោស​ដែលគេដោះលែង​ទាំងនោះ គឺជា​ឧក្រិដ្ឋជន​សាមញ្ញទេ មិន​មែនជា​អ្នកទោស​នយោបាយឡើយ។

មុននឹងធ្វើដំណើរ​ទៅ​​ចូលរួម​កិច្ច​ប្រជុំ​កំពូលនៅ​ប្រទេសកម្ពុជា លោក Barack Obama ​នឹងជួប​ជាមួយ​ប្រធានាធិបតី​ធៀន សេន និង​លោកស្រី អាំងសាន ស៊ូជី​​មេដឹកនាំ​បក្សប្រឆាំងភូមា​៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​