អា​ស៊ាន-កូ​រ៉េ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​

អា​ស៊ាន-កូ​រ៉េ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​

អា​ស៊ាន-កូ​រ៉េ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​

ដាក់បញ្ចូលថ្ងៃ 19 November 2012, 16:28 AEDT

បណ្តា​មេ​ដឹក​នាំ​នៃ​ប្រ​ទេស​សមា​ជិក​សមា​គម​អា​ស៊ី​អា​គ្នេយ៍ ហៅ​កាត់​ថា​ អាស៊ាន និង​ប្រ​ធា​នា​ធិប​តី​​កូរ៉េខាង​ត្បូង បាន​ថ្លែង​អះ​អាង​រូម​​គ្នា​អំ​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​រួម​​គ្នា​​បន្ត​ទៀត​រវាង​ប្លុក​ដែល​មាន​សមា​ជិក​​១០​​​ប្រទេស និង​ប្រ​ទេស​កូរ៉េខាង​ត្បូង។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នៃ​កម្ពុជា​និង​ជា​ប្រ​ធាន​អាស៊ាន​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​អា​ ស៊ាន​ កូ​រ៉េ​ខាង​ត្បូង​ថា​អា​ស៊ាន​ស្វា​គមន៍​ចំ​ពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នា ​ពេល​កន្លង​មក​ហើយ​សង្ឃឹម​ថា​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ រាប់​ទាំង​សេដ្ឋ​កិច្ច​ ពា​ណិជ្ជ​កម្ម ​និង​នយោ​បាយ​ការ​ទូត​នេះ​កាន់​តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត។​

លោក ​ប្រ​ធា​នា​ធិប​តី​កូ​រ៉េ​ខាង​ត្បូង​ លី ម្យុងបាក់ បាន​ថ្លែង​ថា​ប្រ​ទេស​របស់​លោក​នឹង​បន្ត​ស្ថិត​នៅ​ជាប់​ជា​មួយ​អា​ស៊ាន​ ហើយ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ ក៏​នឹង​ត្រូវ​បន្ត​ពង្រឹង​ថែម​ទៀត​ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​និង​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​ផង​ដែរ។

និយាយ​ជា​រួម​​កិច្ច​ប្រ​ជុំ​ នេះ​បាន​ផ្ដោត​ជា​សំ​ខាន់​ទៅ​លើ​ការ​ពិ​និត្យ​ឡើង​វិញ​ និង​ទិស​ដៅ​អនា​គត​នៃ​ទំ​នាក់​ទំ​នង​អាស៊ាន-កូរ៉េ ​ដៃ​គូ​សន្ទនា​លើក​ទី ១៥៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​