រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ចង់​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ដើម្បី​ប្រយោជន៍​សេដ្ឋ​កិច្ច

រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ចង់​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ដើម្បី​ប្រយោជន៍​សេដ្ឋ​កិច្ច

រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ចង់​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ដើម្បី​ប្រយោជន៍​សេដ្ឋ​កិច្ច

ដាក់​បញ្ចូល​ពេល 19 November 2012, 16:55 AEST

រដ្ឋា​ភិបាល​សហ​ព័ន្ធ​អូ​ស្ត្រាលីនឹង​បង្កើត​វេ​ទិកា​ថ្មី​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​រក​ស៊ី ប្រជា​សហគមន៍ និង​សហជីពធ្វើ​ការ​ពិភាក្សា​លើ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​សំខាន់ៗ។

កាល​ពី​សប្តាហ៍​មុន​នេះ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អាជីវករ​អូ​ ស្ត្រាលី​លោក Tony Shepherd បាន​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ ក្រោម​ការ​ដឹក​នាំ​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​លោក BobHawke ដើម្បី​រួប​រួម​គ្នា​នូវ​ក្រុម​ប្រឆាំង និង​អញ្ជើញ​ពួកគេ​ឲ្យ​មក​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​រៀប​ចំ​នូវ​គោល​ នយោ​បាយ​សំខាន់ៗ​ទាំង​ឡាយ។ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី Julia Gillard បាន​ស្នើ​ឲ្យ​លោក Shepherd និង​លោក Dave Oliver មក​ពី​ក្រុម​ប្រឹក្សាសហ​ជីព​​អូ​ស្ត្រាលី ដើម្បី​ឲ្យ​ជួយ​បង្កើត​ក្រុម​​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ជាតិ។ នៅ​ក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ជូន​លោក​ទាំង​ពីរ លោក​ស្រី​បាន​លើក​ឡើង​ថា​ក្រុម​នេះ​នឹង​ត្រូវ​ទទួល​យក​នូវ​ការ​រួម​ចំណែក​ពី ​ក្រុម​សង្គម​ស៊ី​វិល និង​បង្កើត​នូវ​ការ​មូល​មតិ​សហគមន៍ ខណៈ​ពេល​ដែល​រដ្ឋា​ភិបាល​អនុវត្តន៍​នូវ​អនុសាសន៍​សៀវភៅ​ស​ស្តី​ពី​សតវត្ស​ រ៍អា​ស៊ី៕

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​