ប្រ​មុខ​​អា​ស៊ាន​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​ពួត​ដៃ​គ្នា​ទប់​ទល់​នឹង​បញ្ហា​ប្រ​ឈម​ជា​សកល​

ប្រ​មុខ​​អា​ស៊ាន​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​ពួត​ដៃ​គ្នា​ទប់​ទល់​នឹង​បញ្ហា​ប្រ​ឈម​ជា​សកល​

ប្រ​មុខ​​អា​ស៊ាន​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​ពួត​ដៃ​គ្នា​ទប់​ទល់​នឹង​បញ្ហា​ប្រ​ឈម​ជា​សកល​

ដាក់បញ្ចូលថ្ងៃ 20 November 2012, 16:24 AEST

ប្រ​មុខ​អា​ស៊ាន​ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ហ៊ុន សែន បាន​ថ្លែង​ការ​អំ​ពាវ​នាវ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ​ឱ្យ​បណ្តា​មេ​ដឹក​នាំ​ពាក់​ព័ន្ធ​នា​នា​ក្នុង​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ជា​សកល​ បន្ត​រួប​រួម​គ្នា​យក​ឈ្នះ​ឱ្យ​បាន​នូវ​ការ​ប្រ​ឈម​នា​នា​ទាំង​ឡាយ​នា​ពេល​នេះ​ និង​នា​ពេល​អនាគត។

កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ជា​សកល​ មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រ​ទេស​សមា​ជិក​អាស៊ាន​ទាំង​១០ និង​ដៃ​គូ​ អា​ម៉េ​រិក​ ចិន​ រុស្ស៊ី ​ជប៉ុន​ កូ​រ៉េ​ខាង​ត្បូង​ អូ​ស្ត្រា​លី​ អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក និង​ធ​នា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី ធនា​គារ​ពិ​ភព​លោក​ ព្រម​ទាំង​ដៃ​គូ​ជា​ច្រើន​ទៀត។

លោក​នា​យក​ រដ្ឋ​មន្រ្តី​ខ្មែរ​ បន្ត​ថា​ បើ​ទោះ​បី​ជា​រហូត​ដល់​ពេល​នេះ​ អា​ស៊ាន​នៅ​តែ​មាន​លក្ខណៈ​រឹង​មាំ​ក៏​ពិត​មែន​ ក៏​ ប៉ុ​ន្តែ​អា​ស៊ាន​គង់​តែ​មាន​វិបត្តិ​ ប្រ​សិន​ណា​ពិ​ភព​លោក​នៅ​តែ​បន្ត​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ​នោះ។

លោក​ ហ៊ុន សែន បន្ត​ថា​ អាស៊ាន​ត្រូវ​តែ​បន្ត​ប្រ​ឈម​នូវ​ភាព​មិន​ប្រា​កដ​ប្រ​ជា​ នៃ​កំ​ណើន​សេដ្ឋ​កិច្ច​ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​នឹង​អាច​កើត​មាន​នា​ពេល​អនាគត​ ដូច​ជា​សន្ទុះ​នៃ​សេដ្ឋកិច្ច​យឺត​យ៉ាវ និង​ភាព​មិន​រឹង​មាំ​ នៃ​ហិ​រញ្ញ​វត្ថុ​ក្នុង​បណ្តា​ប្រ​ទេស​មិន​ជឿន​លឿន​ បាន​ធ្វើ​ឲ្យ​បណ្តា​មូល​ធន អន្តរ​ជាតិ​ប្រ​ឈម​នឹង​អស្ថិរភាព​ ហើយ​ក្រុម​វិនិ​យោ​គិន​ ក៏​មាន​ភាព​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​បោះ​ទុន​វិ​និ​យោគ​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​