កិច្ច​ប្រ​ជុំ​ទ្វេ​ភា​គី​រវាង​អា​ម៉េ​រិក​ និ​ងកម្ពុជា​មាន​ភាព​តាន​តឹង

កិច្ច​ប្រ​ជុំ​ទ្វេ​ភា​គី​រវាង​អា​ម៉េ​រិក​ និ​ងកម្ពុជា​មាន​ភាព​តាន​តឹង

កិច្ច​ប្រ​ជុំ​ទ្វេ​ភា​គី​រវាង​អា​ម៉េ​រិក​ និ​ងកម្ពុជា​មាន​ភាព​តាន​តឹង

ដាក់​បញ្ចូល​ពេល 20 November 2012, 16:29 AEDT

ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​ម៉េ​រិក​លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ទាំង​ឡាយ​​ទៅលើ​ភាព​ទន់​ខ្សោយ​ក្នុង​ការ​គោ​រព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​អំ​ឡុង​កិច្ច​ប្រ​ជុំ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន សែន។

សូម​បញ្ជាក់​ថា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ដើម្បី​ចូលរួម​កិច្ច​ប្រ​ជុំ​ កំពូល​អា​ស៊ី​បូ​ព៌ា។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ដែល​គេ​មើល​ឃើញ​ថា​មាន​ភាព​តាន​តឹង លោក អូ​បាម៉ា​បាន​លើក​ឡើង​ថា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​គឺ​ជាឧបសគ្គ​រារាំង​ទំ​នាក់​ទំនង​ទ្វេ​ភាគី។

លោក​ អូ​បា​ម៉ា​ក៏​បាន​លើក​ឡើង​ពី​ភាព​ចាំ​ចាច់​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិ​ធម៌ និង​ការ​ដោះ​លែង​អ្នក​ប្រ​ឆាំង​ពី​មន្ទីរ​ឃុំ​ឃាំងនៅ​ក្នុង​ប្រ​ជា​ជាតិ​អា​ ស៊ី​អា​គ្នេយ៍មួយនេះ​ផងដែរ​។

ជា​ការ​ឆ្លើយ​តប​លោក​ ហ៊ុន​ សែន​បាន​មាន​ប្រ​សាសន៍​ថា​ ប្រ​ទេស​កម្ពុជា​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​យុទ្ធ​នា​ការ​ដែល​មាន​គោល​ បំណងបំ​ភ្លៃ​ការ​ពិត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​