បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​ត្រូវ​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​អាស៊ាន​បូក​បី

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​ត្រូវ​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​អាស៊ាន​បូក​បី

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​ត្រូវ​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​អាស៊ាន​បូក​បី

ដាក់បញ្ចូលថ្ងៃ 20 November 2012, 16:34 AEST

បណ្តា​មេ​ដឹក​នាំ​​ទាំង​១០​ប្រ​ទេស​របស់​អាស៊ាន​មិន​បាន​យល់​ស្រប​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​ជា​មួយ​ប្រ​ទេស​ចិន​នោះ​ទេ។ ​អរិ​ភាព​លើ​ជម្លោះ​ដែន​ទឹក​នេះ​បាន​គ្រប​ដណ្តប់​មុន​ពេល​កិច្ច​ប្រ​ជុំ​អា​ស៊ី​បូ​ព៌ា ដែល​កិច្ច​ប្រ​ជុំ​នេះ​មាន​គោល​បំណង​ដើម្បី​ពង្រឹងចំណង​​ពា​ណិជ្ជ​កម្ម​ និង​នយោ​បាយ។

មេ​ដឹក​នាំ​អា​ស៊ាន​សង្ឃឹម​ថា​នឹង​អាច​បង្ហាញ​នូវ​ការ​រួប​រួម​គ្នា​មួយ​ ស្តី​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង មុន​កិច្ច​ប្រ​ជុំ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន Wen Jiabao និង​ប្រ​ធា​នា​ធិប​តី​អា​ម៉េ​រិក​លោក បា​រ៉ាក់ អូ​បា​ម៉ា​សម្រាប់​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​នេះ។

ទោះ​ជា​យ៉ាង ​នេះ​ក្តី​ប្រ​ធា​ន​អាស៊ាន​បច្ចុ​ប្បន្ន​គឺ​ប្រ​ទេស​កម្ពុជា​បាន​លើក​ឡើង​ថា ​ប្លុក​ទាំង​១០​ប្រ​ទេស​បាន​រួប​រួម​គ្នា​ថា​មិន​ចង់​លើក​យក​បញ្ហា​សមុទ្រ​ ចិន​ខាង​ត្បូង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អា​ស៊ី​បូ​ព៌ា​នោះ​ទេ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​បាន​​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​​ខណៈ​ពេល​ដែល​ប្រ​ ធា​នា​ធិប​តី​ហ្វ៊ី​លី​ពីន​លោក Benigno Aquino បាន​បញ្ជាក់​ពី​ការ​ខ្វែង​យោ​បល់​ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្មាន​​ ការស្រុះ​ស្រួល​មូលមតិ​គ្នា​​ក្នុង​ចំណោម​ប្រ​ទេស​អាស៊ាន​នោះ​ទេ។

ការ ​បែក​បាក់​គ្នា​នេះ​ជា​ថ្មី​ម្តង​ទៀត​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​កម្ពុជា​ជា​ប្រ​ ធាន​អាស៊ាន​ និង​ជា​​សម្ពន្ធ​មិត្ត​​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ទេស​ចិន​ផង​ដែរ​នោះ​ ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​ប្រ​ទេស​ជា​សមា​ជិក​អាស៊ាន​​ដែលមានការ​ពាក់ព័ន្ធ​ ជាមួយនឹង​ករណី​ជម្លោះ​ដែន​ដី​ជា​មួយ​ក្រុង​ប៉េ​កាំង។ គេ​រំពឹង​ថា​ជម្លោះ​ដែន​ដី​នេះ​នឹង​ត្រូ​វលើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​ កំពូល​អា​ស៊ី​បូ​ព៌ា​ជា​មួយ​នឹង​ប្រ​ធាន​បទ​​សកល​ដទៃ​ទៀត​ដូច​ជា​ពា​ណិជ្ជ​ កម្ម និង​សុខ​ភាព៕

រឿង​​សំខាន់​ៗ​