អ្នក​វិ​ទ្យា​សាស្រ្ត​បោះ​ជំ​រំ​សិក្សា​ពី​សត្វ​ក្នុង​សមុទ្រ

អ្នក​វិ​ទ្យា​សាស្រ្ត​បោះ​ជំ​រំ​សិក្សា​ពី​សត្វ​ក្នុង​សមុទ្រ

អ្នក​វិ​ទ្យា​សាស្រ្ត​បោះ​ជំ​រំ​សិក្សា​ពី​សត្វ​ក្នុង​សមុទ្រ

ដាក់​បញ្ចូល​ពេល 20 November 2012, 16:37 AEDT

មាន​ការ​រំ​ពឹង​ថា អ្នក​វិ​ទ្យា​សាស្រ្ត​ទាំង​ឡាយ​ដែល​កំ​ពុង​តែ​ស្ថិត​នៅ​កោះ Tasmanian ​នៅ​ប្រ​ទេស​អូ​ស្ត្រាលី​ភាគ​ខាង​ត្បូងដែល​កំពុង​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​រយៈ​ពេលពីរ​សប្តាហ៍នឹង​រៀប​ចំ​ជា​ឯកសារ​ថ្មី​ចំនួន​២០ ប្រ​ភេទ​ខុសៗ​គ្នា​ស្តី​ពី​ជីវិត​សត្វ​ក្នុង​សមុទ្រ។

អ្នក​វិទ្យា​សាស្រ្ត​ទាំង​ឡាយ​ដែល​អញ្ជើញ​មក​ពី​ប្រទេស​មួយ​ ចំនួន​ដូច​ជា​សហរដ្ឋ​អា​ម៉េ​រិក កោះ Galapagos ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី និង​ប្រ​ទេស​ឈីលី​កំពុង​តែស្នាក់​នៅ​កន្លែង​ស្នាក់​អា​ស្រ័យ​ធម្ម​តា​មួយ​នៅ ​កោះ Maria ដោយមាន​អគ្គិស​នី​ប្រើ​ប្រាស់​មាន​កំណត់។

ការ​ បោះ​ជំ​រំ​រយៈ​ពេល​ពីរ​សប្តាហ៍​នេះនឹង​នាំ​មក​នូវ​ព័ត៌មាន​នៃ​ការ​ស្រាវ​ ជ្រាវ​​ពាក់ព័ន្ធ​នឹង​​ថ្ម​ប៉​ប្រះ​ទឹក​ពីអ្នក​មុជ​ទឹក​រាប់​រយ​នាក់​មកពី​ ៣៦​ប្រ​ទេស។

លោក Ed Parnell​​ មក​ពី​វិទ្យា​ស្ថាន សិក្សា​ពី​សមុទ្រ Scripps​ ​ពី​សហរដ្ឋ​អា​ម៉េ​រិក​បាន​មាន​ប្រ​សាសន៍​ថា​មុន​ពេល​មាន​ការ​សិក្សា​ស្រាវ​ ជ្រាវ​នេះ​ គេ​គ្មាន​ព័ត៌មាន​ស៊ី​សង្វាក់​គ្នា​ពី​ជីវិត​សត្វ​សមុទ្រ​នោះ​ទេ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​