អ្នក​អប់​រំ​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​អូស្រ្តាលី​ទប់​ស្កាត់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង

អ្នក​អប់​រំ​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​អូស្រ្តាលី​ទប់​ស្កាត់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង

អ្នក​អប់​រំ​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​អូស្រ្តាលី​ទប់​ស្កាត់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង

ដាក់បញ្ចូលថ្ងៃ 20 November 2012, 16:43 AEST

អ្នក​អប់​រំ​បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ឲ្យ​ធ្វើ​ច្បាប់​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​តាម​រយៈ​ប្រ​ព័ន្ធ​អ៊ិន​ធើរ​ណិត​ដើម្បី​ការ​ពារ​យុវ​វ័យ​ពី​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រ​វឹង។

បើ​តាម​សាកល​វិទ្យា​ល័យ​ Wollongong បាន​ឲ្យ​ដឹង​ថា​ការ​ឲ្យ​ខាង​ផ្នែក​ឧស្សា​ហកម្ម​ធ្វើ​ច្បាប់​​ត្រួត​ពិនិត្យ​ ខ្លួន​ឯង​មិន​អាច​ដំណើរ​ការ​ដោយជោគជ័យ​នោះទេ ហើយ​យុវ​វ័យ​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ អាច​មើល​ឃើញ​នូវ​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​បាន​យ៉ាង​ងាយ​ ស្រួលតាម​គេ​ហ​ទំព័រ​ផ្សេងៗ។

អ្នក​ស្រាវ​ជ្រាវ​​លោកស្រី​ បណ្ឌិត Sandra Jones បាន​មាន​ប្រ​សាសន៍​ថា​យុវ​វ័យ​ដែល​បាន​មើល​ការ​ផ្ស​ព្វ​ផ្សាយ​ពីគ្រឿង​ ស្រវឹង​មាន​ទំនោរ​ក្នុង​ការ​សេព​គ្រឿង​ស្រ​វឹង​នៅ​វ័យ​ក្មេង​ក្នុង​ បរិមាណច្រើន​ទៀត​ផង។

លោក​ស្រី​បាន​បន្ត​ទៀត​ថា​ រដ្ឋា​ភិបាល​គួរ​តែ​បោះ​ជំហាន​ធ្វើ​ការ​ងារនេះ​ដើម្បី​ការ​ពារ​យុវ​វ័យ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​