ដុល្លារ​អូ​ស្ត្រាលី​អាច​ក្លាយ​ជា​រូបិយ​វត្ថុ​បម្រុង

ដុល្លារ​អូ​ស្ត្រាលី​អាច​ក្លាយ​ជា​រូបិយ​វត្ថុ​បម្រុង

ដុល្លារ​អូ​ស្ត្រាលី​អាច​ក្លាយ​ជា​រូបិយ​វត្ថុ​បម្រុង

ដាក់បញ្ចូលថ្ងៃ 20 November 2012, 16:51 AEDT

មូល​និ​ធិ​រូបិយ​វត្ថុ​​អន្តរ​ជាតិ​ហៅ​កាត់​ថា IMF កំពុង​ធ្វើ​ការ​ពិ​ចារណា​ក្នុង​ការ​លើក​កម្ពស់​ប្រាក់​ដុល្លារ​អូ​ស្ត្រាលី​ឲ្យ​ក្លាយ​ជា​រូបិយ​វត្ថុ​​បម្រុង​ដោយ​ទទួល​ស្គាល់​នូ​វការ​កើន​ឡើង​នៃ​សារៈ​សំខាន់​រូបិយ​វត្ថុ​នេះ​ក្នុង​ទី​ផ្សារ​ពិ​ភព​លោក។

បច្ចុប្បន្ន​នេះ​រូបិយវត្ថុ​ដែល​ទទួល​បាន​ឋានៈ​ជា​រូបិយ​ វត្ថុ​​បម្រុង​រួម​មាន​ដុល្លារ​សហ​រដ្ឋ​អា​ម៉េ​រិក អឺ​រ៉ូ ​យេន​ជប៉ុន និង​​ហ្រ្វង់​របស់​ប្រ​ទេស​ស្វីស។

នៅ​ក្នុង​របាយ​ការណ៍​ មួយ​របស់ IMF បាន​ឲ្យ​ដឹង​ថា​​ការ​ពិចារណា​របស់​ខ្លួន​ក្នុង​ការ​បន្ថែម​ប្រាក់​ដុល្លារ​ អូ​ស្ត្រាលី​នៅ​ក្នុង​បញ្ជី​រូបិយវត្ថុ​បម្រុង​ដោយ​សារ​តែ​ធនា​គារ​បរ​ទេស​ ជា​ច្រើន​កំពុង​រក្សា​ទុក​ប្រាក់​ដុល្លារ​អូ​ស្ត្រាលី​នេះ។

បើ ​តាម​អ្ន​ក​វិភាគ​បាន​ឲ្យ​ដឹង​ថា​​នេះ​ជា​ការ​ទទួល​ស្គាល់​នូវ​សុវត្ថិភាព និង​ស្ថិរ​ភាព ព្រមទាំង​​តម្រូវ​ការ​ចំពោះ​ប្រាក់​ដុល្លារ​អូ​ស្ត្រាលី៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​