អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កំពុង​បំ​ពេញ​ទស្ស​នកិច្ច​នៅ​ប្រ​ទេស​អេ​ហ្ស៊ីប

អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កំពុង​បំ​ពេញ​ទស្ស​នកិច្ច​នៅ​ប្រ​ទេស​អេ​ហ្ស៊ីប

អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កំពុង​បំ​ពេញ​ទស្ស​នកិច្ច​នៅ​ប្រ​ទេស​អេ​ហ្ស៊ីប

ដាក់​បញ្ចូល​ពេល 20 November 2012, 16:54 AEDT

ខណៈ​ពេល​នេះ​ដែរ​អគ្គ​លេ​ខា​ធិការ​អង្គការ​សហ​ប្រ​ជា​ជាតិ​លោក Ban Ki Moon បាន​អញ្ជើញ​មក​ដល់​ទី​ក្រុង​គែរ​ប្រ​ទេស​អេ​​ហ្ស៊ីប ដើម្បី​ជួប​ប្រ​ជុំ​ជា​មួយ​ប្រ​ធា​នា​ធិប​តី​អេ​ហ្ស៊ីប Mohammed Morsis ក្នុង​គោល​បំណង​ដើម្បី​ជួយ​ធ្វើ​ការ​ចរ​ចា​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ី​ស្រា​អែល និង​ពួក​ Hamas។

គេ​រំ​ពឹង​ថា​ទស្សន​កិច្ច​របស់​លោក​អគ្គ​លេខា​ធិការ​អង្គកា​រ ​សហ​ប្រ​ជា​ជាតិនឹង​បន្ថែម​ទំងន់​លើ​ការ​ជំរុញ​របស់​ប្រ​ទេស​អេ​ហ្ស៊ីប​​ឲ្យ ​មាន​បទ​ឈប់​បាញ់​ជា​បណ្តោះ​អាសន្ន​រវាង​អ៊ី​ស្រា​អែល និង​ពួក Hamas នៅ​តំបន់ Gaza។ បន្ទាប់​ពី​ជំនួប​ជា​មួយ​លោក​ប្រ​ធា​នា​ធិប​តីអេ​ហ្ស៊ីប​លោក Mohammed Morsi លោក Ban Ki Moon ក៏​មាន​គម្រោង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​អ៊ី​ស្រា​អែល និង​តំបន់​ Gaza ផង​ដែរ។

បើ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​តំបន់ Gaza​ បាន​ឲ្យ​ដឹង​ថា​មេដឹក​នាំ​ជាន់​ខ្ពស់ Hamas បាន​យល់​ស្រប​ជា​មួយ​ប្រទេស​អ៊ី​ស្រា​អែល​ប្រ​ហែល ៩០%​ នៃ​លក្ខ​ខណ្ឌ​សម្រាប់​ឲ្យ​មាន​បទ​ឈប់​បាញ់​ហើយ។ នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រា​អែល​លោក Benjamin Netanyahu បាន​មាន​ប្រ​សាសន៍​ជា​ថ្មី​ថា​ប្រ​ទេស​របស់​លោក​កំ​ពុង​ត្រៀម​រៀប​ចំ​យុទ្ធ​ នា​ការ​សង្រ្គាមផ្លូវ​គោក​ដើម្បី​ទប់​ទល់​គ្រាប់​ប្លោង​របស់​ក្រុម​ Hamas ប៉ុន្តែ​ការ​ស្ទង់​មតិ​ថ្មី​បាន​ឲ្យ​ដឹង​ថា​ប្រ​ជា​ជន​អ៊ី​ស្រា​អែល​ប្រ​មាណ ៣០%​ប៉ុណ្ណោះ​ដែល​គាំ​ទ្រ​ការ​វាយ​បក​តាម​ផ្លូវគោក៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​