ការ​​រឹប​អូស​​គ្រឿង​ញៀន​របស់​ប៉ូលីស​សហព័ន្ធ​អូស្រ្តាលី

ការ​​រឹប​អូស​​គ្រឿង​ញៀន​របស់​ប៉ូលីស​សហព័ន្ធ​អូស្រ្តាលី

ការ​​រឹប​អូស​​គ្រឿង​ញៀន​របស់​ប៉ូលីស​សហព័ន្ធ​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 22 November 2012, 19:43 AEST

ប៉ូលីស​សហព័ន្ធ​អូស្រ្តាលី​ និយាយ​ថា​គេ​បាន​បង្អាក់​​នូវ​ប្រតិបត្តិការណ៍​ឧក្រិដ្ឋ​​ដែល​បាន​ព្រៀង​ទុក​ជាមុន​មួយ​ ក្រោយ​ពី​ការ​ចាប់​រឹប​អូស​​គ្រឿង​ញៀន​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ នៅ​ក្នុង​ទីក្រុង​ស៊ីដនីយ៍។

យោង​តាម​ភ្នាក់ងារ​យក​ការណ៍​អូស្រ្តាលី​ ប៉ូ​លិស​សហព័ន្ធ​អូស្រ្តាលី​បាន​រឹប​អូស​យក​ថ្នាំ​​ methamphetamine​ ចំនួន​ ៣៥០គីឡូក្រាម​ និងកូកាអ៊ីន​ដែល​មាន​តម្លៃ​ដល់​ទៅ​ ២៣៧ លាន​ដុល្លារ​ ពី​ឃ្លាំង​ស្តុក​ទំនិញ​មួយ​នៅ​ Warriewood​ កាល​ពី​ថ្ងៃ​សៅរ៍។​

គ្រឿង​ញៀន​ទាំង​នោះ​ ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​កាបូប​កីឡា​ចំនួន​ ១៣​ ដែល​បិទ​បាំង​ក្នុង​រូឡូ​កិន​ថ្នល់​មួយ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន។​

ការ​ចាប់​រឹប​អូស​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​​លុក​ឆ្មក់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីក្រុង​ស៊ីដនីយ៍​កាល​ពី​ចុង​សបា្តហ៍។​

លោក​ David Sharpe​ ជំនួយ​ការ​ស្នង​ការ​ប៉ូ​លិ​ស​បណ្តោះ​អាសន្ន​មាន​ប្រសាសន៍​ថា​​ បុរស​ជនជាតិ​កាណាដា​អាយុ​៣៤​ឆ្មាំ​ម្នាក់​ដែល​គេ​បាន​ចាប់​ខ្លួន​នៅ​ឯតំបន់​​ Avalon​ កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​នៅក្រៅឃុំ​ដោយមាន​ការ​បង់​ប្រាក់​ធានា​ដោយ​​តុលា​កណ្តាល​ទីក្រុង​ស៊ីដនី​យ៍​ កាល​ពី​ថ្ងៃ​ចន្ទ​នេះ។​

​​​ប៉ូ​លិ​ស​សហព័ន្ធ​អូស្រ្តាលី​នឹង​ធ្វើការ​ចោទ​ប្រកាន់​​ជា​ផ្លូវការ​ថា​​ បុរស​នេះ​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​ផ្នែក​ហរិញ្ញវត្ថុ​ និង​អ្នក​រៀប​ចំ​ការ​នាំ​ចូល​នេះ​។ប៉ូលិ​ស​ក៏​បាន​ចាប់​រឹប​អូស​​សាច់​ប្រាក់​ចំនួន​ ១សែន​៥ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​នៅ​ផ្ទះ​មួយ​​ក្នុង​តំបន់​ Leichhardt​ កាល​ពី​ម្សិល​មិញ​ ​ហើយ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​អាម៉េរិក​ម្នាក់​អាយុ​៣៣​ឆ្នាំ​ដែល​នឹង​​ត្រូវ​ឡើង​តុលា​ការ​​ស៊ីដនី​យ៍​នៅ​ថ្ងៃ​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​