ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះ​ឆ្នោត​​របស់​ប្រទេស​ម៉ាឡេស៊ី

ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះ​ឆ្នោត​​របស់​ប្រទេស​ម៉ាឡេស៊ី

ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះ​ឆ្នោត​​របស់​ប្រទេស​ម៉ាឡេស៊ី

ដាក់បញ្ចូលថ្ងៃ 21 November 2012, 18:00 AEST

អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​ធំជាង​គេ​របស់​ប្រទេស​ម៉ាឡេស៊ី​ មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​ហើយ​លោក​​បាន​សរ​សេរ​លិខិត​ទៅ​ជូន​លោក​ Bob Carr​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ប្រទេស​អូស្ត្រាលី​អំពីរឿងនេះ។

លោក​ Anwar Ibrahim​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រឆាំង​មិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ធំៗ​​បានទេ។​

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ លោក​ក៏​បាន​រក​ឃើញ​នូវ​ភស្តុតាង​មួយ​ចំនួន​ ពី​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្លែង​ក្លាយ​ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។

រដ្ឋាភិបាល​អូស្ត្រាលី​ និយាយ​ថា​ ប្រទេស​អូស្ត្រាលី​មិន​អាច​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទេ៕

រឿង​​សំខាន់​ៗ​