ការ​ធ្វើ​ផែន​ការ​គ្រួសារ​នឹង​ជួយ​ជំរុញកំរិត​ជីវភាព​រស់​នៅ

ការ​ធ្វើ​ផែន​ការ​គ្រួសារ​នឹង​ជួយ​ជំរុញកំរិត​ជីវភាព​រស់​នៅ

ការ​ធ្វើ​ផែន​ការ​គ្រួសារ​នឹង​ជួយ​ជំរុញកំរិត​ជីវភាព​រស់​នៅ

ដាក់បញ្ចូលថ្ងៃ 22 November 2012, 19:39 AEST

មូល​និធិ​​ប្រជា​សាស្រ្ត​សហ​ប្រជា​ជាតិ​និយាយថា​ ការ​ធ្វើ​ផែន​ការ​គ្រួសារ​ប្រ​សើរ​មួយ នឹង​ជួយ​ជំរុញកំរិត​ជីវភាព​រស់​នៅ​ក្នុង​តំបន់​កោះ​​ប៉ាស៊ីហ្វិក។

អង្គការ​នេះ​ទើប​តែ​បាន​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​​មួយ​ដែល​មាន​ឈ្មោះ​ថា សា្ថនភាព​របស់​ពិភព​លោក​ឬState of the World ដែល​បាន​គណនា​ថា​ ការ​មាន​ផ្ទៃពោះ​ដោយ​ឥត​គ្រោង​ទុក​​នឹងមាន​ប្រមាណ​ជា​ ៨០​លាន នៅ​ក្នុង​ឆ្នាំ​នេះ។​

​​​​​លោក​ Dirk Jena​ នាយក​ការិយាល័យ​ប្រចាំ​អនុ​តំបន់​ប៉ាស៊ីហ្វិក​​ និងជា​​តំណាង​ របស់​មូល​និធិ​​ប្រជា​សាស្រ្ត​សហ​ប្រជា​ជាតិ​ មាន​ប្រសាសន៍​ថា​ មាន​អង្គការ​ជាច្រើន​នៅ​ក្នុង​តំបន់​ បាន​ផ្តល់​នូវ​សេវា​ពន្យា​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ និង​កំពុង​ជំរុញ​ប្រ​ជាជន​ឲ្យ​ប្រើ​នូវ​សេវា​នេះ។​

លោក​បាន​បន្ថែម​ទៀត​ថា​ មូល​និធិ​​ប្រជា​សាស្រ្ត​សហ​ប្រជា​ជាតិ​​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ផែនការ​គ្រួសារ​ ដើម្បី​ជា​វិធីមួយ​សំរាប់​គ្រប់​គ្រង​ធនធាន​ទាំង​ឡាយ​​ ដែល​គេ​មាន​ ឲ្យ​បាន​ប្រសើរ​ជាង​មុន​​ ដូច្នេះ​អ្នក​ទាំង​​នោះ​អាច​មាន​គំលាត​កំណើត​ និង​អាច​បញ្ជូន​កូន​របស់​គេ​ទៅ​សាលា​បាន​ ហើយ​ក៏​អាច​ថែ​ទាំ​សុខ​ភាព​កូន​របស់​គេ​ល្អ​ជាង​មុន​ ​ក៏ដូច​ជា​ជួយ​ចូល​រួម​ចំណែក​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​