ការបញ្ជូន​ស្រ្តី​ និងកុមារ​ទៅ​កាន់​មជ្ឈមណ្ឌល​ដំណើរ​ការ​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​កោះ​ Nauru

ការបញ្ជូន​ស្រ្តី​ និងកុមារ​ទៅ​កាន់​មជ្ឈមណ្ឌល​ដំណើរ​ការ​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​កោះ​ Nauru

ការបញ្ជូន​ស្រ្តី​ និងកុមារ​ទៅ​កាន់​មជ្ឈមណ្ឌល​ដំណើរ​ការ​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​កោះ​ Nauru

ដាក់បញ្ចូលថ្ងៃ 21 November 2012, 17:57 AEST

មាន​សេច​ក្តី​រាយ​ការណ៍​ថា​ ក្រសួង​អន្តោប្រវេសន៍​ប្រទេស​អូស្រ្តាលី​​ កំពុង​រៀប​ចំ​បញ្ជូន​ស្រ្តី​ និង​កុមារ​ទៅ​កាន់​មជ្ឈមណ្ឌល​ដំណើរ​ការ​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​កោះ​ Nauru។

បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​ប្រមាណ​ជា​ ៤០០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​ ដែល​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​បុរស​។​​

គណបក្ស​Greens​ របស់​អូស្រ្តាលី​ ដែលជា​បក្ស​ប្រឆាំង​និយាយថា​បុគ្គលិក​នៅ​ឯ​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​ផ្សេង​ទៀត​ត្រូវ​បាន​គេ​​ប្រាប់​ឲ្យ​ត្រៀម​ការ​ផ្លាស់​ស្រ្តី​ និង​កុមារ​​​ ដោយ​ប​ញ្ជូន​ទៅ​កាន់​កោះ​ Nauru។​​

អ្នកនាំពាក្យ​ឲ្យ​បក្ស​ Greens និយាយថា យើង​ត្រូវ​ការ​ឮ​ពី​រដ្ឋ​មន្រ្តី​ ថា​តើ​សេច​ក្តី​រាយ​ការណ៍​នោះ​ ពិត​ជា​ត្រឹម​ត្រូវ​ ឬទេ​ ហើយ​ថាតើ​នៅ​ពេល​ណា​ពិត​ប្រាកដ​ដែល​ស្ត្រី​ និង​កុមារ​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ស្ថានភាព​​មហន្តរាយ​ និង​គ្មាន​មនុស្ស​ធម៌​ទាំង​នោះ។​

មាន​ក្រុម​​ស៊ើប​អង្កេត​មួយពី​​ International Amnesty ដែលជា​អង្គការ​ សិទ្ធិ​មនុស្ស​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាព​នៅ​​លើ​​កោះ​ Nauru៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​