នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន

ដាក់បញ្ចូលថ្ងៃ 22 November 2012, 19:40 AEST

លោក​ស្រី​ Julia Gillard​ នាយក​រដ្ឋ​មន្រ្តី​ប្រទេស​អូស្រ្តាលី​ មាន​ប្រសាសន៍​ថា​លោក​ស្រី​​សង្ឃឹម​ថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ថ្មី​របស់​ប្រទេស​ចិន​ចូល​កាន់​តំណែង។

តាម​សេចក្តី​រាយ​ការណ៍​របស់​បុគ្គលិក ABC​ ពី​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី​ Gillard​ នឹង​ត្រលប់​មក​ប្រទេស​អូស្រ្តាលី​វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​បាន​បញ្ចប់​នៅ​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​ មាន​ជំនួប​ដ៏​សំខាន់​មួយ​របស់​លោក​ស្រី​ ​ជាមួយ​និង​នាយក​រដ្ឋ​មន្រ្តី​​ចិន​ដែល​នឹង​ចេញ​ពី​តំណែង​គឺ លោក​ Wen Jiabao។ លោក​ស្រី​ មាន​ប្រសាសន៍​ថា លោក​ Wen Jiabao​ ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​អូស្រ្តាលី​​ ដែល​បាន​ធ្វើ​ការ​ក្នុង​ឆន្ទៈ​សហ​ប្រតិបតិ្តការ។

លោក​ស្រី​ Gillard​បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា​ ​​​​​​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ​នឹង​​ថ្នាក់​​ដឹក​នាំ​ថ្មី​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ​នឹង​ផ្តោត​ជា​ចំបង​ទៅ​លើ​ទំនាក់ទំនង​​រវាង​ប្រទេស​អូស្រ្តាលី​​ និង​ប្រទេស​ចិន​ ក្នុង​ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៤០​នៃ​ទំនាក់​ទំនង​ការ​ទូត​ដែល​បាន​បង្កើត​ឡើង​កន្លង​មក៕