កម្ពុជា​ ម៉ាឡេស៊ី​ បន្ត​ពិភាក្សា​អនុស្សារណៈ​​​ស្តីពី​ការ​យោគ​យល់​ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

កម្ពុជា​ ម៉ាឡេស៊ី​ បន្ត​ពិភាក្សា​អនុស្សារណៈ​​​ស្តីពី​ការ​យោគ​យល់​ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

កម្ពុជា​ ម៉ាឡេស៊ី​ បន្ត​ពិភាក្សា​អនុស្សារណៈ​​​ស្តីពី​ការ​យោគ​យល់​ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

ដាក់បញ្ចូលថ្ងៃ 21 November 2012, 18:14 AEDT

បណ្តា​មន្រ្តី​នានា​មក​ពី​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​បន្ត​ការ​ផ្លាស់​ប្តូរ​យោបល់​និង​ប្រឹក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ឡាយ​ ប្រយោជន៍​ចូល​រួម​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ដែល​ធ្លាប់​មាន​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង​មក។

លោកស្រី​ ជូ​ ប៊ុន​អេង​ ប្រធាន​លេខា​ធិការ​នៃ​គណៈ​កម្មកាធិការ​​ជាតិ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​កិច្ច​ប្រជុំ​ថា​ ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ គឺ​ជា​រឿង​ដែល​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​ខិត​ខំ​ទប់​ស្កាត់​ និង​លុប​បំបាត់។​ យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​ បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​ ពន្លឿន​ការ​បញ្ចប់​សេចក្តី​ព្រាង​នេះ​ឱ្យ​បាន​កាន់​តែ​ឆាប់​ តាម​ដែល​ធ្វើ​ទៅ​បាន​ ដើម្បី​ចូល​រួម​ការពារ​សិទ្ធិ​ពលករ​ និង​ស្រី្ត​ដែល​រង​ការ​ជួញ​ដូរ។​

លោក​ Douglas Broderick​ អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​ការ​តាក់​តែង​ប្រកប​ដោយ​ខ្លឹម​សារ​គ្រប់​ជ្រុង​ជ្រោយ​គ្រប់​ទិដ្ឋភាព​ នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ស្រ្តី​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​ ក្នុង​ប្រទេស​ទាំង​ពីរ​នៃ​តំបន់​អាស៊ាន​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។​

មាន​សេចក្ដី​រាយការណ៍​ថា​ ពលករ​ខ្មែរ​ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ រង​ការ​វាយ​ធ្វើ​បាប​ និង​ដាក់​ទារុណកម្ម​ ព្រម​ទាំង​រំលោភ​សេព​សន្ធវៈ​ថែម​ទៀត​ផង​ដែរ​ រហូត​ដល់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ផ្អាក​ការ​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ថែម​ទៀត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​