ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 22 November 2012, 19:21 AEDT

រដ្ឋាភិបាល​អូស្រ្តាលី​និយាយ​ថា​ ការ​ដាក់​ចេញ​នូវ​អ្វី​ដែល​ហៅ​ថា​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ (bridging visas) សំរាប់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ចូល​មក​ប្រទេស​អូស្រ្តាលី​តាម​ទូក​គឺ​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​ផ្លាស់​អ្នក​ទាំង​នោះ​ចេញ​ពី​ដំណើរ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដែល​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ ជន​ភៀស​ខ្លួន​ដែល​មក​ដល់​ប្រទេស​អូស្រ្តាលី​តាម​ទូក​​អាច​ទទួល​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ ហើយ​ក៏​អាច​ទទួល​ការ​​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រស់​នៅ​ក្នុង​សហគមន៍​ផង​ដែរ។​

ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​ទាំង​នោះ​នឹង​ទទួល​បាន​ជំនួយ​យ៉ាង​ស្តួច​ស្តើង​​ ហើយ​នឹង​មិន​អាច​ធ្វើ​ការងារ​បានឡើយ។​

លោក​ Tony Abbott​ អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​កំពុង​ដើរ​ចេញ​ពី​ជម្រើស​ប្រើ​ដំណើរ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស​សំរាប់​អ្នក​ទាំង​នោះ​ហើយ។​

លោក​ Chris Bowen​ រដ្ឋ​មន្រ្តី​ក្រសួង​អន្តោប្រវេសន៍​អូស្រ្តាលី​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​ Tony Abbott​ គឺ​មិន​មែន​ជា​ការ​ពិត​ទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​