លោក​ហ៊ុន សែន​ពន្យល់​ពី​ការ​មិន​ត្រួត​ពល​សំរាប់​​​វត្តមាន​​របស់​ប្រធានាធិបតី​អាម៉េរិក​នៅ​កម្ពុជា

លោក​ហ៊ុន សែន​ពន្យល់​ពី​ការ​មិន​ត្រួត​ពល​សំរាប់​​​វត្តមាន​​របស់​ប្រធានាធិបតី​អាម៉េរិក​នៅ​កម្ពុជា

លោក​ហ៊ុន សែន​ពន្យល់​ពី​ការ​មិន​ត្រួត​ពល​សំរាប់​​​វត្តមាន​​របស់​ប្រធានាធិបតី​អាម៉េរិក​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 22 November 2012, 19:02 AEDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយករដ្ឋ​មន្រ្តី​ខ្មែរ​ ហ៊ុន សែន​បាន​ថ្លែង​ការ​ពន្យល់​ជា​សាធារណៈ​ អំពី​ហេតុអ្វី​បាន​ជា​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ មិន​បាន​ត្រូត​​កង​ពល​កិត្តិយស​នៅ​ពេល​ដែល​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ និង​អាមេរិក​ និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​​នៅ​ភ្នំពេញ។

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ជាង​២០០០នាក់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៨​ដែល​ជា​ជំនួយ​របស់​ចិន​លោក​ហ៊ុន សែន​ បញ្ជាក់​ថា​ការ​មិន​ត្រូត​ពល​ (កង​កិត្តិយស​)នោះ​ ក៏​ដោយសារ​តែ​លោក​ប្រធា​នាធិបតី​មក​កម្ពុជា​ក្នុង​នាម​ប្រមុខ​រដ្ឋ​ចូល​រួម​កិច្ច​ប្រជុំ​តែ​ប៉ុណ្ណោះ​ ពោល​ពុំ​មែន​មក​ទស្សនកិច្ច​ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​ថៃ​ និង​មីយ៉ាន់ម៉ា​មុន​មក​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ។​

លោក​ ហ៊ុន សែន​បន្ត​ថា​ ការ​ធ្វើ​ដំណើរ​របស់​ប្រមុខ​រដ្ឋ​, ប្រមុខ​រាជ​រដ្ឋាភិបាល​មក​កម្ពុជា​នោះ​មាន​តែ​នាយករដ្ឋ​មន្ដ្រី​ចិន​ម្នាក់​គត់​ដែល​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ ហើយ​មាន​ការ​ត្រួត​ពល។​

ដោយ​ឡែក​សម្រាប់​ប្រធានាធិបតី​អាម៉េរិក​វិញ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​បក​ស្រាយ​ថា​ សូម្បី​តែ​ឡាន​ក៏​យក​មក​ដោយ​ខ្លួន​ឯង​ ហើយ​ក្រៅ​ពី​អង្គរក្ស​របស់​ប្រធានាធិបតី​ និង​អង្គរក្ស​របស់​កម្ពុជា  ដែល​មាន​កាត​ត្រឹម​ត្រូវ​ចេញ​គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​ជិត​ឡើយ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​