អ្នក​ព្រះ​វិហារ​ទទួល​បាន​បណ្ណកម្ម​សិទិ្ធ

អ្នក​ព្រះ​វិហារ​ទទួល​បាន​បណ្ណកម្ម​សិទិ្ធ

អ្នក​ព្រះ​វិហារ​ទទួល​បាន​បណ្ណកម្ម​សិទិ្ធ

ដាក់បញ្ចូលថ្ងៃ 23 November 2012, 18:52 AEST

នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​៥៧០​គ្រួសារ​បាន​ទទួល​កម្មសិទ្ធិ​ផ្លូវ​ការ​របស់​ខ្លួន​ជា​លើក​ដំបូង​ ក្រោយ​ពី​ការ​អនុវត្ត​យុទ្ធនាការ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​លោក​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ការ​អំពាវ​នាវ​សូម​ឱ្យ​ពលរដ្ឋ​ដែល​បាន​កម្មសិទ្ធិ​ទាំង នោះ​ត្រូវ​ចេះ​ខិត​ខំ​ប្រឹង​ប្រែង​បង្ក​ផល​ដំណាំ​ ក៏​ដូច​ជា​ថែ​រក្សា​ឱ្យ​​បាន​គង់​វង្ស​ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្លួន​បន្ត​ទៀត។​

លោក​នាយករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា​ សិទ្ធិ​រស់​រាន​មាន​ជីវិត​ជា​មូលដ្ឋាន​ដ៏​សំខាន់​ និង​ចាំបាច់​បំផុត​ ហើយ​សិទ្ធិ​នេះ​ត្រូវ​បាន​ផ្តល់​​ជា​កញ្ចប់​តែ​ម្តង​ បូក​រួម​ទាំង​សិទ្ធិ​កាន់​កាប់​ និង​អាស្រ័យ​ផល​ស្រប​ច្បាប់​លើ​ដី​ដែល​ខ្លួន​មាន។​ យ៉ាង​ណា​ក៏​ដោយ​លោក​ ហ៊ុន សែន​ ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ធ្វើ​សកម្មភាព​វាស់​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត​ ជាមួយ​នឹង​ការ​ទប់​កុំ​ឱ្យ​មាន​បាតុភាព​រុក​រាន​ដី​ធ្លី​បន្ថែម​ទៀត​ផង​ដែរ។​

បញ្ហា​ដី​ធ្លី​ និង​ការ​ជម្លៀស​ប្រជាពល​រដ្ឋ​ចេញ​នៅ​កម្ពុជា​នេះ​ ក៏​ត្រូវ​បាន​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ ​លោក​បារ៉ាក់ អូបាម៉ា​ បាន​លើក​ឡើង​ជា​ការ​ព្រួយ​បារម្ភ​មួយ​របស់​លោក​ទៅ​កាន់​លោក​ ហ៊ុ​ន សែន​ នា​ពេល​ដែល​លោក​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ភ្នំពេញ៕​ 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​