គំរោង​ថវិកា​ថ្មី​របស់​សហគមន៍​​អឺរ៉ុប

គំរោង​ថវិកា​ថ្មី​របស់​សហគមន៍​​អឺរ៉ុប

គំរោង​ថវិកា​ថ្មី​របស់​សហគមន៍​​អឺរ៉ុប

ដាក់បញ្ចូលថ្ងៃ 23 November 2012, 17:31 AEST

មេ​ដឹក​នាំ​ប្រទេស​បារាំង​ និង​ប្រទេស​អាល្លឺម៉ង់​មាន​ប្រសាសន៍​ថា​ ប្រទេស​ទាំង​ពីរ​​មិន​ជឿថា​​គេ​នឹងអាច​សម្រេច​បាននូវ​​កិច្ច​ព្រម​ព្រៀង​មួយ​​លើ​គំរោង​ថវិកា​ថ្មី​របស់​សហគម​អឺរ៉ុប​នោះ​។

លោក​ប្រធានាធិបតី​ Francois Hollande​ និងលោក​ស្រី​អធិការបតីអាល្លឺម៉ង់​​ Angela Merkel​ បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ បន្ទាប់​ពី​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​របស់​សហគមន៍​​អឺរ៉ុប​ជា​ផ្លូវ​ការនៅ​ទីក្រុង Brussels​ ដែល​បាន​ចាប់​ផ្តើម​យឺត​ដោយ​សារ​តែ​ការ​មិន​ចុះ​សម្រុង​​គ្នា​លើ​គំរោង​ថវិកា​ទាំង​នោះ។​

យោបល់​របស់​មេ​ដឹក​នាំ​ទាំង​ពីរ​​មាន​ភាព​មិន​ស្រប​គ្នា​ជាមួយ​លោក​ Herman Van Rompuy​ ប្រធាន​ក្រុម​ប្រឹក្សា​សហគមន៍​​អឺរ៉ុប​ដែល​លោក​មាន​ប្រសាសន៍​ថា​ ​កិច្ច​ព្រម​ព្រៀង​អាច​​ធ្វើទៅបាន​​ដោយ​ការ​សម្រប​សម្រួល​គ្នា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​