ការ​ធ្លាក់​ចុះ​ឧស្សាហកម្ម​ធ្យូង​ថ្ម​អូស្រ្តាលី

ការ​ធ្លាក់​ចុះ​ឧស្សាហកម្ម​ធ្យូង​ថ្ម​អូស្រ្តាលី

ការ​ធ្លាក់​ចុះ​ឧស្សាហកម្ម​ធ្យូង​ថ្ម​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 23 November 2012, 18:45 AEST

សមាគម​ធ្យូង​ថ្ម​អូស្រ្តាលី​និយាយ​ថា​ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​តម្លៃ​ទំនិញ​​ប្រើប្រាស់​​ក្នុង​សកល​លោក​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ការ​ងារ​រាប់ពាន់​ការងារ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីនោះ​​បាន​​​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ធ្យូង​ថ្ម​អូស្រ្តាលី​​ស្រឡាំង​កាំង​។

នៅ​ក្នុង​ឆ្នាំ​នេះ មាន​ការ​គណនា​ថា​ មាន​​ការ​បាត់​បង់ការងារ​​ជាង​៧ពាន់​​៥រយ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ផង​ដែរ​ព្រោះ​​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​បាន​កាត់​​បន្ថយ​ការ​ចំណាយ​ដោយ​បិទ​នូវ​​អណ្ដូ​ង​រ៉ែ​មួយចំនួន​ ហើយ​ផ្អាក​គម្រោង​​រុករក​រ៉ែ​មួយ​ចំនួនទៀត។​

លោក​ស្រី​ Nikki Williams​ ប្រធាន​សមាគម​ធ្យូង​ថ្ម​អូស្រ្តាលី​​មាន​ប្រសាសន៍​ថា​​ គ្មាន​នរណា​ម្នាក់​បាន​ត្រៀម​ខ្លួន​ជា​មុន​សំរាប់​ការ​ធ្លាក់​ចុះ​ចុង​ក្រោយ​នេះ​ទេ​ នៅ​ខណៈ​ដែល​ការធ្លាក់​ចុះ​​តម្លៃ​ទំនិញ​បានជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ ផងដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​