ភាព​ចម្រូង​ចម្រាស​លើ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ភាព​ចម្រូង​ចម្រាស​លើ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ភាព​ចម្រូង​ចម្រាស​លើ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 23 November 2012, 17:41 AEST

គណបក្ស​ប្រឆាំង​អូស្រ្តាលី​និយាយ​ថា​ជន​ភៀស​ខ្លួន​ដែល​មាន​ទិដ្ឋាការ​បណ្តោះ​អាសន្ន​នោះ​ គួរ​តែ​ធ្វើ​ការងារ​សំរាប់​ការ​ទទួល​បាន​នូវ​ប្រាក់​សង្គម​កិច្ច​ពី​រដ្ឋាភិបាល​ចំរុះ​​​របស់​លោក។

លោក​ Tony Abbott​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អូស្រ្តាលី​ក៏​បាន​ប្រកាស​ថា​ លោក​នឹង​កាត់​បន្ថយ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​មនុស្ស​ធម៌​ចំនួន​ ៦ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ។​

​លោក​ Tony Abbott​ មាន​ប្រសាសន៍​ថា​ ការ​កាត់​បន្ថយ​នេះ​នឹង​ជួយ​សន្សំ​ប្រាក់​ចំនួន​១ពាន់​៣​រយ​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៤​ឆ្នាំ ហើយ​នេះ​ក៏​ជា​ការ​ជួយ​កាត់​បន្ថយ​ការ​រត់​ពន្ធ​មនុស្ស​ផង​ដែរ។​

​លោក​ Tony Abbott​ ក៏​បាន​បន្ថែម​ទៀត​ថា​ ផែន​ការ​ផ្តល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​របស់​គណបក្ស​ Labor​ បច្ចុប្បន្ន​ដែល​ជន​ភៀស​ខ្លួន​មិន​មាន​សិទ្ធិ​ធ្វើ​ការ​នោះ​គឺ​​ជា​វិធី​ខុស​ឆ្គង​មួយ។​

លោក​ Bob Carr​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អូស្រ្តាលី​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​Tony Abbott​ វិញ​ថា​កិច្ច​​សម្រប​សម្រួល​​ផ្លាស់​ប្តូរ​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​គួរ​តែ​បាន​ទទួល​ការ​គ្រាំទ្រ៕

រឿង​​សំខាន់​ៗ​